លោក Erdogan រិះគន់ខ្លាំងៗលើលោក Netanyahu សម្រាប់ការបង្វែរសម្លឹងទៅរកការប្រយុទ្ធជាមួយក្រុមហេសបូឡា

2024/06/27 01:48:08 pm        80

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានរិះគន់ខ្លាំងៗជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា លោកនឹងបង្កើនការប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ីស្លាមនិយមហេសបូឡា មានមូលដ្ឋាននៅប្រទេសលីបង់។

លោក Netanyahu បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អ៊ីស្រាអែល ត្រៀមនឹងបញ្ចប់ដំណាក់កាលនៃការប្រយុទ្ធយ៉ាងខ្លាំងប្រឆាំងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ លោកបាននិយាយបង្ហើបអំពីការពង្រាយកម្លាំងបន្ថែមទៀត សម្រាប់ការប្រយុទ្ធប្រឆាំងជាមួយក្រុមហេសបូឡា។

លោក Erdogan បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល បានដុតបំផ្លាញតំបន់ហ្កាហ្សា ហើយពេលនេះ ទំនងជាកំពុងដាក់គោលដៅរបស់ខ្លួនលើប្រទេសលីបង់។ លោក និយាយថា ផែនការរបស់លោក Netanyahu ក្នុងការធ្វើឲ្យរាលដាលសង្គ្រាម នឹងនាំទៅរកមហន្តរាយ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាលីណា ប៊ែបុក(Annalena Baerbock) ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល និងលីបង់ ក្នុងសប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភអំពីការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃពុធ។

លោកស្រី បាននិយាយថា អ្វីដែលសំខាន់បំផុត គឺត្រូវប្រើគ្រប់មធ្យោបាយផ្នែកការទូត ហើយប្រទេសអាល្លឺម៉ង់ កំពុងសហការជាមួយប្រទេសនានា រួមមានទាំងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង។

នៅក្នុងការព្រមានជាក់ស្តែងមួយ ទៅកាន់ក្រុមហេសបូឡា ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា លោក Netanyahu បានពិនិត្យមើលការហ្វឹកហ្វឺនយោធា ដែលធ្វើឡើងនៅជិតព្រំដែនជាមួយប្រទេសលីបង់។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am