ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេ និងដៃគូកំពុងធ្វើការដើម្បីបង្កើនប្រតិបត្តិការផ្តល់ជំនួយនៅក្នុងទីក្រុង Darfur និងទីក្រុង Khartoum របស់ប្រទេសស៊ូដង់ ជាពិសេសនៅក្នុងទីក្រុង El Fasher រដ្ឋធានីនៃរដ្ឋ North Darfur ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ស្ថានភាពនៅក្នុង និងជុំវិញទីក្រុង El Fasher មានការព្រួយបារម្ភជាពិសេស។
យោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយឲ្យដឹងថា កុមារជាង៤០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬរងរបួស ក្នុងអំឡុងពេលការប្រយុទ្ធគ្នាកាលពីពេលថ្មីៗនេះ។ ការប្រើប្រាស់ដែលនៅតែបន្ត នូវអាវុធជាតិផ្ទុះ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន កំពុងបង្កហានិភ័យបន្ថែមទៀតដល់ជនស៊ីវិល និងបុគ្គលិកផ្តល់ជំនួយ។

កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានរាយការណ៍ថា ពួកគេកំពុងចែកចាយស្បៀងអាហារសង្គ្រោះបន្ទាន់ និងផ្គត់ផ្គង់អាហារូបត្ថម្ភសំខាន់ៗដល់មនុស្សជាង ១៣៥.០០០នាក់ នៅក្នុងរដ្ឋ អាល់ ចាហ្ស៊ីរ៉ា(Al-Jazirah) របស់ប្រទេស។
កម្មវិធីស្បៀងអាហរពិភពលោក(WFP) ក៏បានរាយការណ៍ផងដែរនូវក្បួនរថយន្តដែលកំពុងដឹកជំនួយស្បៀងអាហារជាង២.៣០០តោនសម្រាប់ប្រជាជនប្រុសស្រីនិងកុមារចំនួន ១៦៤.០០០នាក់ដែលបានឆ្លងកាត់មកពីប្រទេសឆាដ ដោយធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើង និងភាគកណ្តាលទីក្រុង Darfur។
អង្គការយូនីសេហ្វ(UNICEF) បានចាត់ទុកស្ថានភាពបែបនេះថា ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។ កុមារប្រមាណ១៤ លាននាក់ ច្រើនជាងពាក់កណ្តាលនៃកុមារ២៤លាននាក់ នៅប្រទេសស៊ូដង់ ត្រូវការជំនួយមនុស្សធម៌ បន្ទាន់។