សិស្សចេញពីថ្នាក់ទម្រង់ថ្មីនៃការអប់រំតម្រង់ទិសឆ្ពោះទៅរកសេដ្ឋកិច្ចចំនេះដឹង មានសមត្ថភាពក្នុងការរៀនសូត្រ

2024/06/27 09:34:05 pm        192

កំពង់ឆ្នាំង៖ លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងថា កុមារដែលបានឆ្លងកាត់ថ្នាក់ទម្រង់ថ្មីនៃការអប់រំ តម្រង់ទិសឆ្ពោះទៅរកសេដ្ឋកិច្ចចំនេះដឹង ហៅកាត់ថា STEM នេះ គឺសិស្សមានសមត្ថភាពល្អក្នុងការចាប់យកចំណេះដឹងបន្តទៅអនាគត ។ គំរូ STEM ផ្តល់ឱ្យសិស្សនូវសំណុំជំនាញ និងចំណេះដឹងរួមបញ្ចូលគ្នាក្នុងវិស័យចំនួន៤ ដោយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយដើម្បីប្រមើលមើលនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ។

លោក នុត អង្គារ បានអោយដឹងបន្តថា៖ សាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង គឺជាសាលាតែមួយគត់ដែលបានបង្កើតថ្នាក់STEM សម្រាប់សិស្សានុសិស្សក្នុងសាលា និងមានរយៈពេល៤ឆ្នាំមកហើយ ។ សិស្សដែលកំពុងរៀន និងបានចេញពីសាលាមានប្រមាណជាង១០០នាក់ ។ ចំពោះសិស្សដែលបានឆ្លងកាត់ថ្នាក់STEMនេះ ពេលពួកគាត់រៀនទៅលើបន្តទៀត គឺពួកគាត់ភាគច្រើនរៀនពូកែជាងសិស្សដទៃ ទាំងសាលារដ្ឋ និងឯកជន ។ STEM គឺជាពាក្យកាត់សម្រាប់ទម្រង់ថ្មីនៃការអប់រំ តម្រង់ទិសឆ្ពោះទៅរកសេដ្ឋកិច្ចចំនេះដឹង ដោយមានការបញ្ចូលគ្នានៃ៤មុខវិជ្ជា រួមមាន វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការសិក្សានេះ គឺជាវិធីអប់រំដែលរួមបញ្ចូលវិធីសាស្រ្តអន្តរកម្មសិក្សាតាមរយៈការអនុវត្ត និងការអនុវត្តទ្រឹស្តីដែលបានសិក្សា លើកកម្ពស់ការបង្កើត និងការអភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា។ សិស្សត្រូវបានបំពាក់ដោយចំណេះដឹងវិទ្យាសាស្ត្រដែលទាក់ទងនឹងការអនុវត្តជាក់ស្តែង។ 

លោកនាយកសាលាបានគិតថា៖ សាលារៀនដែលចូលរួមក្នុងការសាកល្បងបានអនុវត្តយ៉ាងសកម្ម និងសកម្មចំពោះការអប់រំ STEM ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។ គំរូអប់រំ STEM គឺទំនើបណាស់ ដោយរួមបញ្ចូលមុខវិជ្ជាជាច្រើន។ សិស្ស "រៀនពេលកំពុងលេង" ជួយកាត់បន្ថយសម្ពាធ និងបង្កើនប្រសិទ្ធភាពនៃការបង្រៀន។ ជំហានដំបូងដើម្បីបង្កើតអភិវឌ្ឍគុណភាព និងសមត្ថភាពចាំបាច់សម្រាប់សិស្ស គឺការជំរុញគំនិតច្នៃប្រឌិត ទំនុកចិត្ត បង្កើនសមាគម ការគិតឡូជីខល ។ ការបញ្ចូលប្រព័ន្ធ STEM ទៅក្នុងការសិក្សានៅបឋមសិក្សានេះ គឺមានសារៈសំខាន់ណាស់ ហើយអាណាព្យាបាលសិស្សច្រើនក៏បានចាប់អារម្មណ៍ខ្លាំង ។ សិស្សដែលបានឆ្លងកាត់ពីថ្នាក់ STEM នេះទៅ ពួកគេអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ខ្លួន ក៏ដូចជាការកសាងគ្រួសារមួយដ៏ល្អ និងអាចជួយកសាងប្រទេសជាតិបានទៀតផង៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm