អ្នកជំនាញថ្កោលទោសភាពគ្មានវិជ្ជាជីវៈ នៃរបាយការណ៍របស់សង់ត្រាល់ ដែលប៉ះពាល់វិស័យកាត់ដេរធ្ងន់ធ្ងរ

2024/06/27 10:54:26 pm        182

អ្នកជំនាញធ្វើរបាយការណ៍ បានរិះគន់ខ្លាំងៗ​ចំពោះការ​ធ្វើរបាយការណ៍​ដែល​គ្មាន​ជំនាញ​វិជ្ជាជី​​វៈ​ច្បាស់​លាស់របស់អង្គការសង់ត្រាល់ ដែលគិតតែពីប្រយោជន៍បុគ្គល អាត្មានិយម បម្រើម​ហិច្ឆិតា​បរទេស ដោយបំប៉ោងការពិត នាំឱ្យមាន​បញ្ហា​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ការងារ​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ប្រមាណ​១លាននាក់នៅកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណ: អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គោល​ការណ៍នៃការស្រាវជ្រាវ និងធ្វើ​របាយការណ៍​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​នៃ​ការ​ឆ្លើយ​សំណួរ​ដោយ​ស្ម័គ្រ​ចិត្ត និងគ្មានការបង្ខិតបង្ខំអ្វីទាំងអស់។ ជាមួយគ្នានេះ លោកនិយាយថា​វាត្រូវមានភាព​ប្រាកដ​ប្រជា​ចំពោះរបកគំហើញដែលជាលទ្ធផលនៃការស្រាវជ្រាវនោះ។

ទោះបីជា​យ៉ាងណា លោកបណ្ឌិត ហុង វណ្ណ: កត់សម្គាល់ថាអង្គការសង់ត្រាល់ ដែលបាន​ទទួល​ជំនួយ​បរទេសធ្វើខុសក្រមសីលធម៌វិជ្ជាជីវៈនៃការស្រាវជ្រាវ បង្កើតរបកគំហើញ បំភ្លៃសំណាក ដោយ​បំពានឯកជនភាពរបស់សហជីព និងកម្មករនិយោជិត។

លោកថ្លែងថា៖«ការបំប្លែងការពិតនេះគឺប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការអភិវឌ្ឍប្រទេសជាតិជារួម ជា​ពិសេសរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង សម្ភារៈ​សម្រាប់​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​បង្កើ​ត​ការងារ​ប្រហែលជា១លាននាក់ជូនពលរដ្ឋកម្ពុជា និងនាំប្រាក់ចំណូល​ដល់ជាតិ​ប្រហែល​ជា​១៧​ពាន់​លាន​ក្នុង១ឆ្នាំៗ ហ្នឹងគឺជាការប៉ះពាល់ធ្ងន់ធ្ងរ។»

អ្នកជំនាញរូប​នេះបានពន្យល់ថា បើសិនជាមានការបំពាន និងរិតត្បិតសិទ្ធិសេរីភាព​កម្មករ​នៅ​កម្ពុជា​មែន​នោះ សហជីពមូលដ្ឋានដែលតំណាងឱ្យកម្មករនិយោជិត ក៏ដូចជាកម្មករ​និយោជិត​ខ្លួន​ឯង ដែលទទួលបានចំណេះដឹងផ្នែកច្បាប់ និងសុខុមាលភាព តាមរយៈ​អង្គការ​ផ្សេងៗ​ដែល​បានចុះ​ទៅបង្ហាត់បង្ហាញនោះ នឹងចេញតវ៉ាដោយខ្លួនឯង ដោយមិនចាំ​បាច់​អង្គការ​សង់ត្រាល់​ចេញ​របាយការណ៍នោះទេ។

ដូចគ្នានេះដែរ លោកបណ្ឌិតឈត ប៊ុនថង អ្នកទស្សនៈវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា យល់ស្របជាមួយលោកបណ្ឌិត ហុង វណ្ណ: ថា ភាពគ្មានជំនាញ​វិជ្ជាជីវៈ​របស់​អង្គការ​សង់ត្រាល់ ដែលចេញរបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងជារបាយ​ការណ៍ដែល​មិន​ទទួល​បាន​ទិន្នន័យពេញលេញ គ្មានសច្ចភាព ធ្វើឱ្យមានការយល់ច្រឡំ ដែល​បង្ក​ឱ្យ​មាន​ការ​បះ​បោរ​ចលាចល ដោយកម្មករនិយោជិត ឬអ្នកដែលឈឺឆ្អាលក្នុងរឿងកម្មករនិយោជិតក្នុងសង្គម។

លោកនិយាយថា របាយការណ៍បំប៉ោងការពិតរបស់សង់ត្រាល់ ក៏ប៉ះពាល់ដល់វិនិយោគិន អ្នក​បញ្ជាទិញ លែងចង់ដាក់ទុនរកស៊ីបន្តទៀតនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ លោកបន្ថែមថា បណ្តា​ប្រទេសផ្សេងៗទៀត នៅសហគមន៍អឺរ៉ុប និងដាក់សម្ពាធលើកម្ពុជា ព្រោះតែយល់​ច្រឡំ​អំពី​ការអនុវត្តន៍សិទ្ធិសេរីភាពកម្មករនិយោជិត។

 លោកលោកបណ្ឌិត ឈត ប៊ុនថង គូសបញ្ជាក់ថា៖​«របាយការណ៍​មួយ​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល ដូច្នេះទាមទារឱ្យមានការបង្ហាញការពិត ដែលជាសច្ចៈភាព មិនមែនចេះតែ​ធ្វើ​ឡើង​ដោយ​ធ្វេស​ប្រហែសបានទេ ព្រោះកាលណាចេញទៅវាប៉ះពាល់ផលប្រយយោជន៍ជាតិ ប៉ះ​ពាល់​ផល​ប្រយោជន៍​ថៅកែ ប៉ះពាល់ផលប្រយោជន៍​សេចក្តីថ្លៃថ្នូរ​របស់​ស្ថាប័នជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ជាដើម»។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយយប់ថ្ងៃទី២៦ ខែមិថុនា អង្គការ​សង់​ត្រាល់បា​ន​ទទួល​ស្គាល់ថា ទំហំសំណាកនៃការស្រាវជ្រាវរបស់ខ្លួននៅមានកម្រិត ហើយគ្មាន​លក្ខណៈ​តំណាង​ឱ្យ​បទ​ពិសោធន៍ជាក់ស្តែងរបស់កម្មករ​និយោជិត​នៅ​កម្ពុជា​ទេ។ ការ​បក​ស្រាយ​បំភ្លឺ​នេះ​ផ្ទុយ​ពី​របាយការណ៍របស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែមិថុនា ថាសរីភាព​របស់​សហជីព​នៅកម្ពុជា​ទាំងមូលត្រូវបានបំផ្លិចបំផ្លាញនោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm