បាល់ទាត់៖ ខ្សែការពារ Chelsea, Emerson Palmieri បានចាកចេញទៅកាន់ទឹកដីបារាំងហើយផ្ទេរទៅ Olympique Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កីឡាករវ័យ ២៧ឆ្នាំរូបនេះគឺជាសមាជិករបស់ក្រុមជំរើសជាតិអ៊ីតាលីដែលឈ្នះជើងឯក Euro ២០២០។

Emerson បានមកដល់ Chelsea កាលពីឆ្នាំ២០១៨ ផ្ទេរពី AS Roma ក្នុងតម្លៃ ១៧.៦លានផោនជាមួយនឹងកិច្ចសន្យា ៤ឆ្នាំកន្លះ។ តាំងពីពេលនោះមក Emerson បង្ហាញខ្លួននៅ Chelsea បាន ៧១ប្រកួតជួយក្រុមឈ្នះជើងឯក UEFA Champions League និង UEFA Super Cup។ បច្ចុប្បន្ន Lyon កំពុងឈរលេខ ១៧ នៅក្របខណ្ឌបារាំង Ligue 1 ក្រោយលេងបាន ២ប្រកួតរដូវកាលថ្មីចាញ់ ១ ស្មើ ១៕
អត្ថបទ៖នាង សុភាវុធ