WHO៖កម្ពុជាគ្រប់គ្រងបានល្អក្នុងការទប់ស្កាត់មេរោគកូវីដ១៩មិនឲ្យមានការផ្ទុះជាទ្រង់ទ្រាយធំ

2021/08/20 02:36:54 pm        316

ភ្នំពេញ ៖ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅប្រទេសកម្ពុជា អ្នកស្រី លី អាឡែន បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អដោយមិនឲ្យការផ្ទុះរាតត្បាតនូវមេរោគកូវីដ១៩ជាទ្រង់ទ្រាយធំជាងនេះ ហើយការចាក់វ៉ាក់សាំង និងអនុវត្តវិធានការជាប្រចាំដូចបច្ចុប្បន្ននេះ វានឹងកាត់បន្ថយអត្រាឆ្លងនូវមេរោគដ៏កាចសាហាវ បានកាត់តែច្រើននាពេលអនាគត។

 ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈចុះយកថវិកា និងអំណោយគ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន ជូនលោកយាយអាយុ១០៨ឆ្នាំនៅខេត្តរតនគិរី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ អ្នក ស្រី លី អាឡែន បានលើកឡើងថា ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា បានល្អប្រសើដោយសារតែការឆ្លងវាស្ថិតនៅទ្រឹង ដោយមិនបណ្តោយឲ្យផ្ទុះធ្ងន់ធ្ងរជាងនេះ ហើយបានទប់ស្កាត់អត្រានៃការស្លាប់ក៏ស្ថិតនៅកម្រិតទាប់ផងដែរ។

 ​ជាមួយគ្នានោះដែរ អ្នកស្រី លី អាឡែន ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចាក់ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងលឿន និងប្រកបដោយប្រសិទ្ធភាពផងដែរ ខណៈអត្រានៃការចាក់វ៉ាក់សំាងនៅប្រទេសកម្ពុជានេះ មានកម្រិតខ្ពស់ជាងគេដោយរហូតដល់ជាង៨០ភាគរយហើយនោះ។

​យ៉ាងណាក៏ដោយតំណាងអង្គការសុខភាពពិភពលោករូបនេះ ក៏បានបន្តអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងអស់បន្តប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បន្ថែមទៀតផងដែរ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ជូននាពេលកន្លងទៅ ហើយមួយវិញទៀតបើមិនចាំបាច់ខ្លាំងទេក៏មិនត្រូវជួបជុំគ្នា និងដើរប្រសេចប្រសាចផងដែរ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        21
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm