ដើមឈើ២០០ដើមត្រូវបានដាំនៅក្នុងសាលារៀន ប៊ុន រ៉ានី សែនជ័យដំណាក់ត្រឹយឹង

2024/06/28 12:49:00 am        98

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ ដែលមានឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការបានអញ្ជើញចូល បើកយុទ្ធនាការស្តីពី “រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង ” នៅក្នុងបរិវេណ សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលស្ថិតនៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រ ដោយឥតសំចៃទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការដឹកនាំ កាកបាទក្រហមកម្ពុជា នាំឱ្យវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ទទួលបានកិត្តិនាមល្បីឈ្មោះ ទាំងផ្ទៃក្នុងប្រទេស និងលើឆាកអន្តរជាតិ ជាមាតាមនុស្សធម៌ដូចមានភស្តុតាងក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះស្រាប់ គ្រប់ផ្ទះបានសាងសង់ឡើងដូចៗគ្នាទាំង៦២៨ខ្នងផ្ទះ ដែលជាថវិកាសប្បុរសជន បានឧបត្ថម្ភតាមរយៈ កាកបាទក្រហមកម្ពុជា ក្រោមកិច្ចសហការពីរាជរដ្ឋាភិបាល បានផ្តល់ដីសប្បទានសម្រាប់លំនៅស្ថាន និងដំណាំផ្សេងៗ មានហេដ្ឋារចនាសម្ព័ន្ធសមរម្យ ដូចសាលារៀន មន្ទីរពេទ្យ វត្តអារាម ជាទីសម្រាប់ធ្វើបុណ្យទាន ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង ក្នុងនោះរដ្ឋបាលខេត្តពោធិ៍សាត់ បានជួយសម្រួលឱ្យមានប្រព័ន្ធអគ្គីសនី និងប្រព័ន្ធទឹកស្អាត បន្ថែមក្រៅពីអណ្តូងស្នប់ដែលបានបំពាក់រួច ។

លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ប្រធានមន្ទីរកសិកម្ម លោកគ្រូអ្នកគ្រូ ផ្នែកពាក់ព័ន្ធ អាជ្ញាធរ ភូមិឃុំ ព្រមទាំងក្មួយៗយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួមដ៏មានអត្ថន័យ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទះ និងស្មារតីរួមគ្នាថែរក្សាបរិស្ថានព្រៃឈើ ឱ្យបានគង់វង្ស និងដើម្បីសុខមាលភាពរបស់មនុស្សជាតិយើង ក្នុងន័យ“ រួមគ្នាពង្រឹង និងពង្រីកបរិស្ថានបៃតង” ដែលមានអត្ថន័យស្របនឹងថ្នាក់ជាតិឆ្នាំនេះ “ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចិរភាព” ។

នាឱកាសនោះដែរ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ បានថ្លែងថា ដើមឈើដែលយកមកដាក់ដាំនាពេលនេះ សុទ្ឋតែជាប្រភេទឈើប្រណិត មានចំនួន២០០ដើម ដោយដាំទុកដើម្បីលម្អសោភណ្ឌភាពបៃតងនៅបរិវេណ សាលាបឋមសិក្សា និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលជាសាលាទើបនឹងបង្កើតថ្មី និងដើម្បីចូលរួមចំណែក ទប់ស្កាត់គ្រោះធម្មជាតិផ្សេងៗ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងតំបន់នេះ គឺត្រូវដាំដើមឈើឱ្យមានសោភណភាពជាជួរ និងមានសណ្តាប់ធ្នាប់ល្អ នៅក្នុងក្របខ័ណ្ឌទាក់ទាញចំណាប់អារម្មណ៍ទេសចរ មកទស្សនាក្នុងភូមិនេះ ក៏ដូចជាមន្ត្រីរាជការ និងសិស្សានុសិស្ស មានអារម្មណ៍ត្រជាក់ស្រស់ស្រាយ ក្រោមម្លប់ដើមឈើទាំងអស់នេះ។ ជាមួយគ្នានោះដែរឯកឧត្តម បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកភ្នំក្រវាញ សូមចូលរួមថែរក្សាការពារ នូវសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្ស និងបានល្អប្រសើរ ដើម្បីឱ្យតំបន់នេះទៅអនាគត មានពណ៌បៃតង និងស្រស់បំព្រងឡើង៕ អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        34
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm