​ សាខាកាកបាទក្រហមខេត្តពោធិសាត់កែសម្រួលនិងតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយស

2024/06/28 12:53:58 am        89

ពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការះដ៍ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្ដិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួស និងតែងតាំងបន្ថែមសមាសភាព អនុប្រធានកិត្តិយស និងកែសម្រួលតួនាទីភារកិច្ចគណះកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់អាណត្តិទី៥ ដែលបានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាសាលាខេត្តពោធិសាត់ ក្រោមអធិបតីភាព លោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

បន្ទាប់ពីស្តាប់សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា ខេត្តពោធិ៍សាត់ ជុំវិញការងារមនុស្សធម៌ជាច្រើន ដែលសាខាបានអនុវត្ត ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈរួចមក លោកជំទាវ សោម សិរីវឌ្ឍន៍ បានអានសេចក្តីសម្រេចចុះថ្ងៃទី ២៣ខែមិនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ទទួលស្គាល់សមាសភាពគណកម្មាធិការ សាខាខេត្តពោធិសាត់អាណតិទី៥ ដែលមាន ឯកឧត្តម ខួយ រីដា ជាប្រធាន ឯកឧត្តម ហៀម ឃួន ជាអនុប្រធាន អចិន្ត្រៃយ៍ លោក កាង ប៉េង ហាក់ អនុប្រធាន លោក ស៊ុនហេង ហេរញ្ញិក លោក លី សុគន្ធី លេខាធិការ និងសមាជិកគណះគម្មាធិ ការសាខា៨រូប និងសមាជិកបំរុង២រូប។ សេចក្តីសម្រេចមួយទៀត ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខា ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែរ ត្រូវបានកែសម្រួល តែងតាំងសមាសភាពបន្ថែម អនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ អាណត្តិទី៥ ចំនួន២២រូប ដែលមានឯកឧត្តម កែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាប្រធានកិត្តិយស។

 បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីគណះអធិបតីឯកឧត្តម ខួយ រីដា បានប្តេជ្ញាប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះ ទាំង៧ប្រការ នៃចលនាអន្តរជាតិ, រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សា ជាមួយគណៈកិត្តិយស សាខាក្រុមប្រតិបត្តិសាខា និងឯកភាពរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម ទាំងអស់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់, តម្រង់ទិសក្រុមប្រតិបត្តិសាខា អនុវត្តឱ្យបានល្អប្រសើរ នូវតួនាទីភារកិច្ចធានាសម្រេចបានជោគជ័យ នូវយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា ២០២១ ២០៣0, បង្កើនគំនិតក្នុងការកៀរគរ ច្នៃប្រឌិតក្នុង ការស្វែងរកមូលនិធិគ្រប់មជ្ឈដ្ឋាន បម្រើការងារមនុស្សធម៌,បន្តការងារពង្រឹងពង្រីក អ្នកស្ម័គ្រចិត្ត កាកបាទក្រហម នៅមូលដ្ឋានឱ្យចូលរួមកាន់តែសកម្ម ក្នុងសកម្មភាពអប់រំសុខភាព សហគមន៍, យកចិត្តទុកដាក់ ពង្រឹងពង្រីកសកម្មភាព យុវជនកាកបាទ ក្រហមកម្ពុជានៅតាមវិទ្យាល័យនានាក្នុងខេត្ត ឱ្យធ្វើជាគំរូលើការងារមនុស្សធម៌ក្នុងសង្គម និងបន្តសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការជាតិអន្តរជាតិ ក្នុងបុព្វហេតុមនុស្សធម៌ប្រមូលកម្លាំងសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយនូវរាល់ការលំបាករបស់ជនរងគ្រោះនិងងាយរងគ្រោះនៅគ្រប់តំបន់ក្នុងទូទាំងខេត្ត ។

ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ ពុំ ចន្ទីនី បានកោតសរសើរ ចំពោះការដឹកនាំរបស់ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលបានជួយឧបត្ថម្ភគាំទ្រ ជំរុញការអភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ ជាដរាប  មក។ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម ខួយ រីដា ប្រធានគណៈកម្មាធិការសាខា ដែលបានតម្រង់ទិស សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បំពេញការងារស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា និងមានសកម្មភាពជាប់ ក្នុងការជួយជនរងគ្រោះនិងងាយរងគ្រោះ និងជាសាខា ដែលមានលក្ខណៈវិនិច្ឆ័យ ជាសាខាមានដំណើរការល្អ។ ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន លោកជំទាវអគ្គលេខាធិការបានសម្ដែងនូវការអបអរសាទរ ឯកឧត្តមលោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់២២រូប ពិតជានឹងបន្តឧបត្ថម្ភគាំទ្រ សាខាដោយចិត្តស្មោះស្ម័គ ក្នុងការចូលរួមជួយទទួលខុសត្រូវចំពោះមុខ គណៈកម្មាធិការកណ្ដាល ជាពិសេសជំរុញឲ្យ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ទៅជាសាខាកាន់តែសកម្មឡើងថែមទៀត។

សូមជម្រាបថាបន្ទាប់ពីបញ្ចប់កម្មវិធីខាងលើនេះ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម ខួយ រីដា ប្រធានគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តពោធិសាត់ បានអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា មានជាស្បៀងសម្ភារមួយចំនួន រួមនឹងថវិកាចំនួន៥លានរៀល ទៅប្រគល់ជូនជនរងគ្រោះម្នាក់ ដែលរងរបួសដាច់ជើងម្ខាង និងពិកាភ្នែកទាំងសង្ខាង ដោយសារផ្ទុះមីនកាលពីថ្ងៃទី៩ ខែមិថុនា ក្នុងពេលដែលបុរសរូបនេះកំពុងប៉ាញ់ថ្នាំស្មៅសំអាតដី ដើម្បីបង្កបង្កើនផល នៅជាព្រំដែនកម្ពុជា- ថៃ(ថ្មដា) បច្ចុប្បន្នជនរងគ្រោះបាននិងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិសាត់។ ក្នុងឱកាសនេះដែរ ឯកឧត្តម ខួយរីដា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិសាត់ និងលោកជំទាវក៍បានឧបត្ថមដល់ជនរងគ្រោះផ្ទុះមីននេះ ចំនួន៥០០ដុល្លាអាមេរិក និងឧបត្ថមថវិកាមួយចំនួនដល់អ្នកជំងឺ ដែលមកសម្រាកព្យាបាលជំងឺ នៅក្នុងអគារផ្នែកវះកាត់បាក់បែកឆ្អឹង និងសន្លាក់ ផងដែរ៕

អត្ថបទៈ សំ ងីម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm