
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា មនុស្សម្នាក់ក្នុងចំណោម ៥នាក់ នៅតំបន់ហ្កាហ្សា កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ខណៈដែលហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងដែនដីប៉ាឡេស្ទីននេះ នៅតែមានកម្រិតខ្ពស់។
លោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖«ហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស នៅតែបន្តកើតមាននៅ ទូទាំងតំបន់ហ្កាហ្សា ដរាបណាជម្លោះនៅតែបន្ត។ មនុស្សម្នាក់ក្នុងចំណោម ៥នាក់ នៅតំបន់ហ្កាហ្សា ជួបប្រទះ នឹងការខ្វះស្បៀងអាហារយ៉ាងខ្លាំង។
ប្រធានអង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ថា៖«មានតែការបញ្ចប់អរិភាព និងការទទួលបានជំនួយមនុស្សធម៌ភ្លាមៗ គ្មានការរារាំង និងនិរន្តរភាពប៉ុណ្ណោះទេ ដែលអាចកាត់បន្ថយហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលកើតឡើង នៅតំបន់ហ្កាហ្សាស្ទ្រីប»។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប បាន ធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់។