ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្ត​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ា​គី​ស្ថាន​

2021/08/20 02:55:29 pm        673

​ប៉ា​គី​ស្ថាន៖ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រត់គេច ​ពី​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ​បាន​បន្ត​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ​ច្រក​ព្រំដែន​សំខាន់​ពីរ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាមួយ​ប៉ា​គី​ស្ថាន​គឺ Torkham នៅ​ជិត​ទីក្រុង Jalalabad និង Chaman ក្បែរ​ទីក្រុង Spin Boldak ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ឥឡូវនេះ​បាន​បើក​ដំណើរការ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ហើយ​។

​យោង​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ប៉ា​គី​ស្ថាន ​លោក Sheikh Rashid Ahmed បាន​ឱ្យ​ដឹង​ថា ​ឥឡូវនេះ​រថយន្ត​ដឹកទំនិញ​រាប់​រយ​គ្រឿង​បាន​ឆ្លងកាត់​ បន្ទាប់ពី​ជាប់​គាំង​នៅ​ព្រំដែន​អស់​ជាច្រើន​ថ្ងៃ​។​ ​ទោះ​យ៉ាង​ណា ពាណិជ្ជករ​នៅតែ​បារម្ភ​ពី​អសន្តិសុខ​នៅ​តាម​ដងផ្លូវ និង​ភាព​ច្របូកច្របល់​ចំពោះ​ការ​បង់​ពន្ធ ដែល​អាច​ជំរុញ​ឱ្យ​ពួកគេ​ត្រូវ​លក់ទំនិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​។​ ​ក្រុម​បះបោរ​បាន​វាយលុក​ទូទាំង​ប្រទេស​ ដណ្តើម​បាន​ទីក្រុង​ធំ​ៗទាំងអស់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ និង​បំពាក់​ដោយ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​បាន​រត់​អស់​។​

​រហូតមកដល់​ពេលនេះ​ក្រុម​តា​លី​បង់ ​មិនបាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​អំពី​របៀប​ដែល​ពួកគេ ​នឹង​ដឹកនាំប្រទេស​នោះ​ទេ ក្រៅពី​និយាយ​ថា ​ពួកគេ​នឹង​ត្រូវ​ដឹកនាំ​ក្រោម​ច្បាប់ Shariah ឬ​ច្បាប់​អ៊ីស្លាម​។​ ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាច្រើន​បាន​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះ​ ឬ​ព្យាយាម​ភៀសខ្លួន​ចេញពី​ប្រទេស​ដោយ​ខ្លាច​ការរំលោភ​បំពាន​ ពី​សំណាក់​អង្គការ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​បាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am