ភ្នំពេញ៖ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្ដេចតេជោ ហ៊ុន សែន ៖ គណបក្សប្រជាជនកម្ពុជាបានខួបអនុស្សាវរីយ៍លើកទី៧នេះឡើង ដើម្បីគោរពដឹង គុណយ៉ាងជ្រាវជ្រៅចំពោះ បុព្វការីជន ថ្នាក់ដឹកនាំសមាជិកសមាជិកាគណបក្សយុវជនយុវនារី និងអ្នកស្នេហាជាតិដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីប្រទេសជាតិ នៅគ្រប់ដំណាក់កាល ដែលធ្វើឲ្យកម្ពុជាស្ថិតស្ថេរ គង់វង្សនិងមានអ្វីៗដូចសព្វថៃ្ងនេះ។
-សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា ត្រូវតែកម្ចាត់ចោលនូវអង្គការចាត់តាំង នយោបាយក្រៅប្រទេសក្រុមជ្រុលនិយម ដែលប្រឆាំងកម្ពុជា យើងត្រូវ ហ៊ានធ្វើអ្វីៗ ដើម្បីប្រជាជន ការពារសន្តិភាពភាព ទោះបីក្នុងតម្លៃណាក៏ដោយ។
-សម្ដេចតេជោ បានអំពាវនាវដល់អាជ្ញាធរខេត្តក្រុង ទូទាំងប្រទេស ទូងស្គរតាមទីវត្តអារាមនៅពេល បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥សីហាឆ្នាំ២០២៤ ខាងមុខ
-សម្ដេចតេជោ បានអំពាវនាវដល់បណ្តារដ្ឋជាពិសេសបណ្ដាប្រទេសមហាអំណាច សូមស្ដារឡើងវិញ នូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្ដៅៗ ទាំងឡាយ តាមរយៈការចរចាដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងនីតិរដ្ឋរបស់មនុស្សជាតិទាំងអស់ ។ការដាក់ទណ្ឌកម្ម អំពីហិង្សា និងសង្រ្គាមមិនមែនជាដំណោះស្រាយល្អនោះឡើយ។