កូរ៉េខាងជើងនឹងបញ្ជូនទ័ពវិស្វកម្មទៅជួយរុស្ស៊ីកសាងទីក្រុងរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែកឡើងវិញ

2024/06/28 03:28:07 pm        185

យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្ម និងសំណង់មួយចំនួនធំ ទៅជួយកសាងទីក្រុងឡើងវិញ ដែលកាន់កាប់ដោយរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន។

ទូរទស្សន៍ចូស៊ុន (Chosun)កូរ៉េខាងត្បូង បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូបថា ទាហាននឹងទៅដល់ក្នុងខែមិថុនានេះ ហើយចូលរួមក្នុងការកសាងឡើងវិញ ភាគច្រើននៅក្នុងតំបន់ ដូណេតស៍ (Donetsk) ដែលបានរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង។

របាយការណ៍បាននិយាយថា កងទ័ពកូរ៉េខាងជើងមានកងពលតូចវិស្វកម្មចំនួន១០ ដែល ៣ ក្នុងចំណោម ៤ នឹងត្រូវបញ្ជូនទៅអ៊ុយក្រែនជាថ្នូរនឹងការចំណាយប្រចាំឆ្នាំចំនួន ១១៥ លានដុល្លារ ពីប្រទេសរុស្ស៊ី។

មន្ត្រីមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយដោយមិនបញ្ជាក់បន្ថែមអំពីទីតាំងថា គោលដៅគឺដើម្បីកសាងទីក្រុងមួយដែលត្រូវបានបំផ្លាញដោយការវាយប្រយុទ្ធគ្នា។

បច្ចុប្បន្ន គ្មានការបញ្ជាក់ថាទាហានមានតួនាទីប្រយុទ្ធទេ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ផាតរ៉ៃឌ័រ (Pat Ryder) បានព្រមានកាលពីថ្ងៃអង្គារថា កងទ័ពកូរ៉េខាងជើងនឹងក្លាយជាចំណីកាណុង ប្រសិនបើពួកគេចូលរួមជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។

ដំណឹងនេះកើតឡើងក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្ររបស់លោក Vladimir Putin ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន ដើម្បីចុះហត្ថលេខាលើកសន្ធិសញ្ញាយោធាថ្មីមួយជាមួយសម្ព័ន្ធមិត្ត របស់លោក គឺលោក Kim Jong-un ខណៈរដ្ឋទាំងពីរឯកភាពលើការរួមគ្នាប្រឆាំងលោកខាងលិច៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm