អ៊ីស្រាអែល វាយលុកតំបន់លំនៅឋានទីក្រុងហ្កាហ្សា ដោយបញ្ជាឱ្យអ្នកស្រុកភៀសខ្លួនទៅភាគខាងត្បូង

2024/06/28 04:02:45 pm        136

អ៊ីស្រាអែល បានវាយលុកតំបន់លំនៅឋានមួយក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ដោយបញ្ជាឱ្យពលរដ្ឋប៉ាឡេស្ទីនផ្លាស់ទីទៅភាគខាងត្បូង ខណៈដែលរថក្រោះបានសម្រុកចូលតំបន់នោះ និងការវាយប្រហារដោយគ្រាប់បែកលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង លាន់លឺឡើងនៅក្នុងអ្វីដែលអ៊ីស្រាអែល និយាយថាជាដំណាក់កាលចុងក្រោយនៃប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅទីនោះ។

អ្នកស្រុកនៃតំបន់ ស្ហេចាអៀ (Shejaia) ក្នុងទីក្រុងហ្កាហ្សា បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលចំពោះសំឡេងរថក្រោះខិតចូលមកជិត និងការបាញ់ប្រហារនៅពេលរសៀល ដោយយានដ្រូនក៏បានវាយប្រហារបន្ទាប់ពីការទម្លាក់គ្រាប់បែកពេញមួយយប់នៃទីក្រុង ដែលអ៊ីស្រាអែលបានវាយលុកលើកដំបូងនៅដើមសង្រ្គាម។

នៅល្ងាចថ្ងៃព្រហស្បតិ៍ សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហាររបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំពីរនាក់នៅតំបន់ ស្ហេចាអៀ មកទល់ពេលនេះ។ អង្គការនេះបាននិយាយថា អ្នកស្លាប់ និងរបួសកាន់តែច្រើនត្រូវបានគេភ័យខ្លាចថាស្ថិតនៅក្រោមគំនរបាក់បែកដែលក្រុមជួយសង្គ្រោះមិនអាចទៅដល់បាន។

វីដេអូដែលទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញស្ត្រី បុរស និងកុមារ កាន់បង្វិចខោអាវ និងអាហារ ខណៈដែលពួកគេរត់តាមដងផ្លូវបន្ទាប់ពីការវាយឆ្មក់បានចាប់ផ្តើម ហើយអ្នកខ្លះបីកុមាររងរបួស ខ្លះមានហូរឈាមនៅដៃ ខណៈពួកគេរត់គេចខ្លួន។ អ៊ីស្រាអែល បានចោទពួកសកម្មប្រយុទ្ធថាបានលាក់ខ្លួនក្នុងចំណោមជនស៊ីវិល ហើយនិយាយថា ខ្លួនបានព្រមានជនភៀសខ្លួនឱ្យគេចចេញពីផ្លូវនៃប្រតិបត្តិការប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm