ការតវ៉ានៅកេនយ៉ា នៅតែបន្ត ខណៈអ្នកស្លាប់ឡើងដល់២៣នាក់ បន្ទាប់ពីការដំឡើងពន្ធរបស់ប្រធានាធិបតី

2024/06/28 09:21:35 am        97

លោកប្រធានាធិបតីកេនយ៉ា វីលៀម រូតូ (William Ruto) បានប្រកាសដកការដំឡើងពន្ធដែលបានស្នើឡើង។ប៉ុន្តែទោះយ៉ាងនោះក៏ដោយ ក៏ពុំបានរារាំងបាតុករមួយចំនួននៅតាមដងផ្លូវកាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនាសប្ដាហ៍នេះដែរ។ នគរបាល កេនយ៉ាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុកររាប់សិបនាក់ និងបានបិទផ្លូវទៅកាន់ វិមានប្រធានាធិបតី ខណៈបាតុកម្មនៅតែបន្តនៅក្នុងទីក្រុងជាច្រើន។

ចំនួនអ្នកចូលរួមបានធ្លាក់ចុះច្រើន មិនដូចការប្រមូលផ្តុំដ៏ធំកាលពីសប្តាហ៍មុន ដែលត្រូវបានបង្កឡើងដោយសំណើច្បាប់ហិរញ្ញវត្ថុដ៏ចម្រូងចម្រាសមួយ។ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននិយាយថាពួកគេនៅតែបន្តការតវ៉ា។

ពួកគេបាននិយាយថា យើងគ្រាន់តែមកទីនេះ ដើម្បីឲ្យរដ្ឋាភិបាលលឺសំឡេងរបស់យើង ក៏ដូចជាជនជាតិកេនយ៉ាទាំងអស់ យើងគឺតែមួយ។ ដូច្នេះកងកម្លាំងនគរបាល គួរតែបញ្ឈប់ការសម្លាប់ពួកយើងទៅ។

យោងតាមសមាគមវេជ្ជសាស្ត្រកេនយ៉ា បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៣ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃអង្គារ ២៥ មិថុនា ហើយ៣០ នាក់កំពុងត្រូវបានព្យាបាលរបួសដោយគ្រាប់កាំភ្លើង។

នៅក្នុងស្ថានភាពដ៏ច្របូកច្របល់ សភាត្រូវបានក្រុមបាតុករវាយសម្រុកចូលមួយរយៈខ្លី ហើយបានដុតបំពួកភ្លើង។

កាលពីថ្ងៃពុធ ២៦ មិថុនា លោករូតូ បានការពារការជំរុញរបស់លោកលើការដំឡើងពន្ធលើទំនិញដូចជា នំប៉័ង ប្រេងឆា និងខោទឹកនោមកូនក្មេង ដោយនិយាយថា វិធានការគឺសមហេតុផលដោយសារតម្រូវការកាត់បន្ថយបន្ទុកបំណុលខ្ពស់របស់ប្រទេសកេនយ៉ា៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am