ការតវ៉ាដ៏ខ្លាំងក្លានៅប្រទេសកេនយ៉ា ដែលធ្វើឲ្យបរាជ័យក្នុងការដំឡើងពន្ធ និងរដ្ឋប្រហារបរាជ័យ ក្នុងពេលទស្សនវិស័យសេដ្ឋកិច្ច ធ្លាក់ចុះនៅក្នុងប្រទេសបូលីវី ក្នុងសប្តាហ៍នេះ គឺជាការរំឮកអំពីហានិភ័យដែលបង្កឡើងដោយសេដ្ឋកិច្ច ធ្លាក់ចុះ និងការដាក់ទណ្ឌកម្មវិធានការរឹតត្បិតថវិកា។

ប្រធានាធិបតី និងជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសបូលីវី លោក លូអ៊ីស អាស (Luis Arce) បានទប់ស្កាត់ការផ្តួលរំលំរដ្ឋាភិបាលកាលពីថ្ងៃពុធ ប៉ុន្តែការប្រឈមមុខទៅនឹងការខ្វះប្រាក់ដុល្លារអាមេរិក ដែលនៅតែបន្ត និងការកើនឡើងការចំណាយលើកម្ចីឥណទាន ជំរុញឱ្យអត្រានៃភាពជឿជាក់ លើ រដ្ឋាភិបាល ធ្លាក់ចុះ។

ប្រធានាធិបតី ប្រទេសកេនយ៉ា លោក William Ruto ដែលបានផ្លាស់ប្តូរការគាំទ្រសម្រាប់វិធានការដំឡើងពន្ធ ពេលនេះត្រូវតែស្វែងរកមធ្យោបាយមួយផ្សេងទៀត ដើម្បីធ្វើឱ្យគំនរបំណុលរបស់ប្រទេសលោកដែលមានចំនួនប្រហែល៨០ពាន់លានដុល្លារ អាចគ្រប់គ្រងបាន។
នៅជុំវិញពិភពលោក ប្រទេសដែលមានប្រាក់ចំណូលទាប បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ហើយក្នុងករណីខ្លះ វិបត្តិបំណុល បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ឆ្នាំ ២០២០ បានកាត់ផ្តាច់ផ្នែកខ្លះនៃសេដ្ឋកិច្ចពិភពលោក។
បច្ចុប្បន្ននេះ វិបត្តិកំពុងកើតឡើងវិញនៅក្នុងប្រទេសកេនយ៉ា ប្រទេសបូលីវី និងប្រទេសដែលមានប្រាក់ចំណូលមធ្យមផ្សេងទៀត ដែលទទួលរងពីការកើនឡើងអតិផរណា និងការកើនឡើងអត្រាការប្រាក់ពិភពលោកយ៉ាងឆាប់រហ័ស ដែលបានកើតឡើងបន្ទាប់ពីជំងឺរាតត្បាត។
ការចំណាយលើកម្ចីឥណទាន បានកើនឡើង ហើយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារ កើនឡើងកាន់តែធ្ងន់ធ្ងរ។