អ្នកដំណើរនៅលើជើងហោះហើរពីទីក្រុង Minneapolis ទៅកាន់ទីក្រុង Miami នៅសហរដ្ឋអាមេរិក បានស្តាប់ការជជែកដេញដោលប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនា ខណៈកំពុងហោះហើរ។

ដោយមិនបានចាប់ដៃគ្នាពេលឡើងលើវេទិកា លោក Biden និង Trump បានវាយប្រហារគ្នាទៅវិញទៅមកលើការរំលូតកូន អន្តោប្រវេសន៍ និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួននៅព្រឹកព្រលឹមថ្ងៃសុក្រម៉ោងនៅកម្ពុជា ក្នុងការជជែកដេញដោលគ្នាកាលពីរាត្រីថ្ងៃព្រហស្បតិ៍ពេលវេលានៅសហរដ្ឋអាមេរិក ដោយផ្តល់ឱ្យអ្នកបោះឆ្នោតនូវទិដ្ឋភាពដ៏កម្រមួយទល់មុខគ្នាចំពោះបេក្ខជនចាស់បំផុតទាំងពីរមិនធ្លាប់មានដើម្បីស្វែងរកការគ្រប់គ្រងកៅអីសេតវិមាន។

ការវាយប្រហារគ្នាយ៉ាងក្ដៅគកុគ នាពេលរាត្រីថ្ងៃព្រហស្បតិ៍នៅសហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងគ្នាជាថ្មីលើការខ្វែងគំនិតខាងនយោបាយជាយូរមកហើយនោះ បានកើតឡើងនៅក្នុងស្ទូឌីយោ របស់ទូរទស្សន៍ CNN ក្នុងទីក្រុង អាល្លង់តា រដ្ឋចចា៕