សហជីពថារបាយការណ៍គ្មានវិជ្ជាជីវៈរបស់សង់ត្រាល់គួរតែចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់

2024/06/28 06:41:50 pm        249

មេដឹកនាំសហជីពកម្មករពីររូបបានសម្តែងការមិនពេញចិត្តជាខ្លាំង ក្រោយពីមាន​ការ​ស្រាយ​បំភ្លឺ​ពី​អង្គការសង់ត្រាល់ទៅលើរបាយការណ៍របស់ខ្លួន នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែ​បែរ​ជា​មិនមានការកែប្រែរបាយការណ៍បំផ្លើសរបស់ខ្លួនទៅវិញ។

លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា បាននិយាយថា អាជ្ញាធរ​គួរតែ​មាន​ចំណាត់​ការ​ចំពោះ​របាយការណ៍បំផ្លើសការពិតអំពីស្ថាន​ភាព​ជាក់ស្តែង​របស់​អង្គការ​សង់​ត្រាល់​កន្លង​មក​នេះ។ លោកបានគូសបញ្ជាក់ថា៖ “ចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ គួរតែមាន​ការ​អនុវត្ត​វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ហើយមិនគួរមានការលើកលែងទេ”។

លោក​បានបន្តថា របាយការណ៍នេះមិនពិត ហើយធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទៀតផង ដូចជាធ្វើ​ឱ្យមានការអាប់អោន និងបាតបង់នូវទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងវិស័យ​ការងារ​នៅកម្ពុជា ដែលនាំឱ្យមានការថយចុះនូវការដាក់វិនិយោគ ព្រមទាំងធ្វើឱ្យកម្មករនិយោជិកបាត់បង់ឱកាសការងារ ប្រាក់ចំណូល និងប៉ះពាល់ដល់អ្នកទទួលផលដោយផ្ទាល់ និងប្រយោលក្នុងវិស័យការងារ។ លើសពីនេះ លោកបានសង្កត់ធ្ងន់ថា វាធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិទៀតផង។

លោក សំ សឿន បានស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះសកម្មភាពរបស់សង់ត្រាល់ដែលបំបែកបំបាក់ស្មារតី លាបពណ៌បន្ទោសបង្អាប់មកលើអង្គការវិជ្ជាជីវៈសហជីពនៅកម្ពុជា។ ដូចគ្នានេះដែរ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានជំរុញឱ្យអង្គការសង់ត្រាល់កែប្រែរបាយការណ៍បំភ្លៃការពិតរបស់ខ្លួន ឱ្យស្របទៅតាមតថភាពជាក់ស្តែងនៅកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា៖ “កាលណាសង់ត្រាល់មិនព្រមកែតម្រូវរបាយការណ៍របស់ខ្លួនទេ គឺត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះអង្គការនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូររបស់កម្មករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល”។

ប្រធានសហជីពរូបនេះ បានបន្ថែមទៀតថា របាយការណ៍នេះមិនមានការស្រាវជ្រាវឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើតាមតែអារម្មណ៍របស់ម្ចាស់ជំនួយ ដែលផ្ទុយស្រឡះពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។

នៅចុងបញ្ចប់ លោក អ៊ុន ដារ៉ា បានស្នើឱ្យអ្នកសារព័ត៌មាន និងអ្នកវិនិយោគ ឬអ្នកគ្រោងនឹងវិនិយោគមកប្រទេសកម្ពុជា គប្បីសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការធ្លាក់ចូលក្នុងការក្លែងបន្លំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់មួយនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm