ភាគីបារាំង បង្ហាញបំណងចង់រៀបចំវេទិកាជំនួញ​នៅប្រទេស​កម្ពុជា​ដោយ​សហការ​ជាមួយ​ក្រសួង​កសិកម្ម

2024/06/28 07:06:21 pm        117

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រទេស​បារាំង ចង់សហការរៀបចំវេទិកាជំនួញលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC3) នៅ​កម្ពុជា ​ដែលអាចនឹងមានការចូលរួមច្រើនពីបណ្តាប្រទេសនានា។

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក្នុងជំនួបការងារជាមួយឯកឧត្តម Jacques PELLET អគ្គ​រដ្ឋ​ទូត​សាធារណ​រដ្ឋបារាំងប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញ​នូវ​សុទិដ្ឋិនិយម ដែលប្រទេសបារាំងចង់សហការកម្មវិធីនេះ ផ្អែកលើបទ​ពិសោធន៍​កម្ពុជា​លើ​ការ​រៀបចំ​វេទិកាអន្តរជាតិកន្លងមក ជាពិសេសសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និង​សមិទ្ធផលជាច្រើនដែលសម្រេចបានជាមួយគ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា វេទិកានេះ ជា​ឱកាស​ដែល​កម្ពុជាអាចពន្យល់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មរបស់ខ្លួន ដោយផ្តោត​លើ​ការ​ធានាឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យមាននិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ការជំរុញ​ការ​ប្រើប្រាស់​វត្ថុ​ធាតុដើមសម្រាប់ឧស្សាហកម្ម ការបង្កើតឱ្យមាន​តម្លៃ​បន្ថែម​ខ្ពស់​សម្រាប់​ផលិត​ផល​កសិកម្ម​ និងមានការងារធ្វើពេញមួយឆ្នាំ។

លើសពីនេះ​ទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពីគោលនយោបាយអាទិភាព ដែលបាន​និង​កំពុង​ជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតក្នុងទ្រង់ទ្រាយធំ ទុន​ផលិតទាប មានស្ថិរភាពតម្លៃ ផ្តល់ផលចំណេញដល់កសិកម្ម ដោយស្មើភាព។ ទាក់​ទង​នឹង​ការងារ​នេះ ឯកឧត្តម ស្វាគមន៍វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុង​ការ​ផ្តល់​កម្ចី​ដែល​មាន​អត្រា​ការ​ប្រាក់​ទាប ដើម្បីចូលរួមជំរុញសហគមន៍កសិកម្មទំនើបថ្មីនេះ។

បើតាម​ឯកឧត្តម ឌិត ទីណា និរន្តរភាពសហគមន៍កសិកម្ម គឺយើងជាអ្នកបង្កើតវាឡើង ដោយ​មាន​ការ​គាំទ្រពីក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ជា​គោល​ដៅ​គឺ​ធ្វើ​ការ​ជំរុញកសិ-ពាណិជ្ជកម្ម និងធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        49
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm