មេដឹកនាំនយោបាយបារាំង ជជែកដេញដោលតាមទូរទស្សន៍ មុនការបោះឆ្នោតនៅពេលខាងមុខ

2024/06/28 07:38:37 pm        114

មេដឹកនាំនយោបាយប្រទេសបារាំង បានជាប់គាំងនៅក្នុងការជជែកដេញដោល តាមទូរទស្សន៍ដ៏ក្តៅគគុកមួយ កាលពីថ្ងៃព្រហស្បតិ៍ លើបញ្ហាជាច្រើន ដែលរួមមានទាំងជំនួយសម្រាប់ប្រទេសអ៊ុយក្រែននៅមុនការបោះឆ្នោតសភាជាន់ទាប នៅក្នុងប្រទេសបារាំង។ ការបោះឆ្នោតជុំទីមួយ នឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះ បន្ទាប់មកជុំទីពីរ នៅថ្ងៃទី៧ ខែកក្កដា។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឲ្យមានការបោះឆ្នោតមុនអណត្តិសម្រាប់សភាជាតិ នៅដើមខែនេះ។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីក្រុមចម្រុះនិយមកណ្តាលរបស់លោក បានបរាជ័យនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។

ការជជែកដេញដោលនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីបារាំង លោក ហ្គាប្រ៊ីអែល អាតាល់(Gabriel Attal)មកពីក្រុមចម្រុះនិយមកណ្តាល មេដឹកនាំគណបក្សNational Rally លោក ចឌែន បាដែលឡា(Jordan Bardella) និងមេដឹកនាំសង្គមនិយម លោក អូលីវីយឺ ហ្វូរ៉េ(Olivier Faure) ដែល តំណាងឱ្យគណបក្សសម្ព័ន្ធរណសិរ្សនិយមថ្មី ឆ្វេងនិយមដែលទើបបង្កើតថ្មី។

លោក Bardella បាននិយាយថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនបារាំងទាំងអស់ ហើយលោក មានបំណងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្លាយជាស្នូលនៃសកម្មភាពសាធារណៈ។ លោកនិយាយថា លោកនឹងដាក់អាទិភាពលើវិធានការដើម្បីដោះស្រាយការកើនឡើងតម្លៃ និងធ្វើឱ្យសន្តិសុខប្រសើរឡើង។

ទាក់ទងទៅនឹងជំនួយរបស់អ៊ុយក្រែន លោក Bardella បាននិយាយថា លោកប្រឆាំងការបញ្ជូនកងទ័ពបារាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ខណៈលោកចង់ការពារប្រទេសបារាំងពីហានិភ័យនៃការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។ ប៉ុន្តែលោក Attal បានបញ្ជាក់លើតម្រូវការគាំទ្រអ៊ុយក្រែន ដោយនិយាយថា ជ័យជម្នះរបស់រុស្ស៊ីនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសបារាំង។

ការស្ទង់មតិសាធារណៈដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា គណបក្ស National Rally និងបេក្ខជន ដែលមានទំនាក់ទំនងជាមួយគណបក្ស អាចទទួលជម្នះរហូតដល់២៦០ អាសនៈ។ ការស្ទង់មតិ បានបង្ហាញថាគណបក្សសម្ព័ន្ធភាពរណសិរ្សនិយមថ្មី អាចឈ្នះបានរហូតដល់២១០ អាសនៈ និងក្លាយជាកម្លាំងធំទីពីរនៅក្នុងសភាជាន់ទាប។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm