វិធានការ​ទប់ស្កាត់​ជំងឺ COVID-19​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរៀបចំ​ពិធី​សាសនា​នៅ​នេប៉ាល់

2021/04/27 02:59:58 am        31

​​នេប៉ាល់៖ ​ទីធ្លា​នៅ​ជុំវិញ​វត្ត​វាំង​ចាស់ ដែល​ធ្លាប់មាន​មនុស្ស​ច្រើន​កុះករ​រាប់ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ អំឡុង​ពិធីបុណ្យ​ឥន្ទ្រ​:​ចា​ត្រា​នោះ ត្រូវ​បាន​គេ​ទុកចោល ស្រប​ពេលដែល​វត្ត​មួយ​នេះ បាន​បិទទ្វារ ហើយ​រាល់​ការ​ប្រារព្ធ​ពិធី​សាសនា​ទាំងអស់ ត្រូវបាន​ហាមប្រាម​ដោយ​រដ្ឋាភិបាល​នេ​ប៉ាល់ ដើម្បី​ទប់​ស្កាត​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19។​

​បច្ចុប្បន្ន ​គឺជា​រដូវ​បុណ្យទាន​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ដែល​ភាគច្រើន​ នៃ​ពលរដ្ឋ​ពល​របស់​ពួកគេ​កាន់សាសនា​ហិ​ណ្ឌ ជា​កន្លែង​ដែល​ការ​ប្រារព្ធ​ពិធី​សាសនា គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ប៉ុន្តែ​ ក្នុងឆ្នាំនេះ ពលរដ្ឋ​នេ​ប៉ាល់ ប្រារព្ធ​ពិធី​នៅផ្ទះ​ជំនួស​វិញ ។​

​ប្រជាពលរដ្ឋ​នេ​ប៉ាល់ មានជំនឿថា ពួកគេ​នឹងធ្វើ​ឲ្យ​ព្រះ​ខឹងសម្បារ​នៅពេលដែល​ពួកគេ​មិន​ប្រារព្ធ​ពិធី​សាសនា ដែល​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ជាក់​ជាពុំខាន​នោះឡើយ​។​

​ខណៈ​ពេល​នោះ​ដែរ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា បាន​កើតមានឡើង រវាង​ក្រុមនគរបាល និង​ក្រុម​អ្នក​ប្រារព្ធ​ពិធី​សាសនា ដែល​រឹងទទឹង​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​នេ​ប៉ាល់ អំឡុង​ការ​ប្រារព្ធ​ពិធី​សាសនា​នៅ​ភាគខាងត្បូង ទីក្រុង​ក​ដ្ឋ​ម៉ាន់​ឌូ​។​

​ក្រុម​អាជ្ញាធរ នេ​ប៉ាល់ បាន​បិទ​ប្រទេស​កាលពី​ខែមីនា​កន្លងទៅ និង​បាន​ដកចេញ​វិធានការ​រឹត​ត្បឹ​ត​ឡើងវិញ កាលពី​ខែកក្កដា។​

​សូម​បញ្ជាក់ថា មនុស្ស​ជាង ៧៦.០០០​នាក់ បាន​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​នេ​ប៉ាល់ និង​មនុស្ស​ជាង ៤៩០​នាក់ បាន​ស្លាប់៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am