កាកបាទក្រហមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ និងសុខភាពម្តាយ និងទារក

2021/08/20 03:43:40 pm        467

កំពត ៖ កាកបាទ​ក្រហម ​តែងតែគិតគូរអំពីសុខុមាលភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាល់កូនរួច ព្រោះអំឡុងពេលនេះ គឺជាពេលពិបាកបំផុតក្នុងជីវិតស្ត្រី ទាមទាការផ្តល់កម្លាំង និងការថែទាំដ៏ត្រឹមត្រូវ។

ថ្លែងនៅព្រឹកថ្ងៃ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សម្រាប់សាខាខេត្តកំពត ក្នុងឱកាស​ចុះសួរសុខទុក្ខ ដល់ស្រ្តីមានផ្ទៃពោះរង់ចាំសម្រាល ស្ត្រីទើបសម្រាលកូនរួច និងស្ត្រីមានផ្ទៃពោះត្រូវធ្វើការវះកាត់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតទាំងម្តាយ ទាំងកូន និងស្ត្រីមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។

ក្នុងឱកាសនោះ លោកជំទាវ លាង ហៃជាវ តាយ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ដោយក្តី​នឹករលឹក​បំផុត។ លោកជំទាវបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេស​ស្ត្រីមានជំងឺ ស្ត្រីសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ព្រមទាំងបានផ្ដាំផ្ញើឲ្យខិតខំថែទាំ​សុខភាព​ខ្លួនឲ្យបានល្អ ​កុំតក់ស្លុត​ក្នុងពេលសម្រាល។ ហើយក្រោយសម្រាល ត្រូវញាំអាហាររូបត្ថម្ភ ដែល​មាន​ជីវជាតិ និងវីតាមីន ពិសេសត្រូវបំបៅកូននឹងទឹកដោះដំបូង ដើម្បីឲ្យទារកឆ្លាតវៃ និងមាន​សុខភាព​រឹងមាំធននឹងជំងឺ។ ចំពោះស្ត្រីផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ​តាមការ​កំណត់​របស់​គ្រូពេទ្យ ហើយស្ត្រីមានកូនតូចត្រូវយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់ជួបរបស់គ្រូពេទ្យ។

លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹង​ប្រែងយកចិត្តទុកដាក់​ធ្វើការ​ព្យាបាលជូនដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបានអំពាវនាវដល់បងប្អូន​ប្រជា​ពលរដ្ឋទាំអស់ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm