មនុស្សម្នាក់ស្លាប់ និងជើងហោះហើរត្រូវលុបចោល ក្រោយបាក់ដំបូលអគារនៅអាកាសយានដ្ឋានរដ្ឋធានីឥណ្ឌា

2024/06/28 09:12:41 pm        75

ក្រុមមន្ត្រីបាននិយាយថា ដំបូលអគារមួយផ្នែកបានដួលរលំនៅក្រោមភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់នៅអាកាសយានដ្ឋានសំខាន់ក្នុងរដ្ឋធានីញូវដែលី (New Delhi) របស់ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (២៨ មិថុនា) នេះ ដោយបានសម្លាប់មនុស្សម្នាក់ និងនាំទៅដល់ការលុបចោលជើងហោះហើរពីស្ថានីយក្នុងស្រុក។

ផ្នែកមួយនៃដំបូលនៅស្ថានីយចេញដំណើរទី១ នៃអាកាសយានដ្ឋានដេលី បានបាក់រលំនៅពេលព្រឹក ហើយប្រតិបត្តិការហោះហើរត្រូវបានបិទរហូតដល់ម៉ោង ២ រសៀល (ម៉ោក្នុងស្រុក) នេះបើតាមរដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌាបានប្រាប់អ្នកយកព័ត៌មាន។ លោករដ្ឋមន្ត្រី ឃីនចារ៉ាពូ រ៉ាមម៉ូហាន ណៃឌូ (Kinjarapu Rammohan Naidu) បាននិយាយថា ស្ថានីយទាំងមូល ដែលជាមួយក្នុងចំណោមអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេស ត្រូវបានជម្លៀសចេញ ហើយការស៊ើបអង្កេតត្រូវបានធ្វើឡើងក្នុងហេតុការណ៍នេះ។

យោងតាមទិន្នន័យពីបណ្ដាញតាមដានជើងហោះហើរ ហ្វ្លាយរ៉ាដា២៤ (Flightradar24) យ៉ាងហោចណាស់ជើងហោះហើរ ១០ ត្រូវបានលុបចោល ហើយ ៤០ ជើងត្រូវបានពន្យារពេល។ នាយកសេវាពន្លត់អគ្គីភ័យក្រុងដេលី បាននិយាយថា មនុស្សប្រាំបីនាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់។

សេចក្តីថ្លែងការណ៍ពីអាកាសយានដ្ឋានដែលបង្ហោះនៅលើបណ្ដាញសង្គម X បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៥ ព្រឹក (ម៉ោងក្នុងស្រុក) ដែលជាធម្មតាគឺជាពេលវេលាដ៏មមាញឹកសម្រាប់ជើងហោះហើរក្នុងស្រុកដែលដឹកមនុស្សទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm