ក្រុមប្រឹក្សាUN បន្តរបបទណ្ឌកម្មថ្មី លើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

2024/06/28 09:19:09 pm        79

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តរបបទណ្ឌកម្មថ្មី ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ និងអាណត្តិនៃក្រុមអ្នកជំនាញផ្នែកឆ្លើយឆ្លង នឹងបន្តរហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។

ក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចលេខ២៧៣៨ ដែលបានសម្រេចបន្តថ្មីវិធានការទាក់ទងទៅនឹងអាវុធ ហិរញ្ញវត្ថុ និងការធ្វើដំណើរទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។

ក្រុមប្រឹក្សា ក៏បានបន្តថ្មី ពីការបញ្ជាក់ឡើងវិញកាលពីមុនរបស់ខ្លួន នូវវិធានការដាក់លើសព្វាវុធ លែងឲ្យអនុវត្តការផ្គត់ផ្គង់ ការលក់ ឬការផ្ទេរសព្វាវុធ និងសម្ភារៈដែលពាក់ព័ន្ធ ការផ្តល់ជំនួយណាមួយ ឬការបណ្តុះបណ្តាលទាក់ទងទៅនឹងសកម្មភាពយោធាដល់រដ្ឋាភិបាលកុងហ្គោ។

ក្រុមប្រឹក្សា បានស្នើសុំបន្ថែមទៀតដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការរដ្ឋបាលដែលចាំបាច់ ដើម្បីបង្កើតក្រុមអ្នកជំនាញឡើងវិញ ហើយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការធានាបានសុវត្ថិភាព និងសន្តិសុខនៃសមាជិករបស់ខ្លួន ហើយក៏បានស្នើសុំ ឲ្យក្រុមអ្នកជំនាញផ្តល់ដល់ក្រុមប្រឹក្សាសន្តិសុខ នូវរបាយការណ៍ពាក់កណ្តាលអាណត្តិ មិនឲ្យហួសពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចុងក្រោយ មិនហួសពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

សេចក្តីសម្រេច ក៏បានរំលឹកពីការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាបានថា អ្នកប្រព្រឹត្តការសម្លាប់សមាជិកក្រុមអ្នកជំនាញចំនួនពីរនាក់ និងជនជាតិកុងហ្គោបួននាក់ដែលអមដំណើរពួកគេ ត្រូវបាននាំមកកាត់ទោស ហើយបានបញ្ជាក់ពីសារៈសំខាន់ នៃការដាក់ពង្រាយដែលនៅតែបន្ត នៃយន្តការតាមដាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយដល់ការស៊ើបអង្កេតជាតិ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm