ជនអន្តោប្រវេសន៍ ដែលបានជាប់គាំងនៅព្រំដែនប្រទេសម៉ិកស៊ិកចំនួនពីរកន្លែង កាលពីថ្ងៃព្រហស្បតិ៍ មានក្តីសង្ឃឹមនៃដំណោះស្រាយ កើតចេញពីការជជែកដេញដោលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូង ខណៈពលរដ្ឋអាមេរិក មានការរំពឹងទុកទាប។

នៅទីក្រុង ស៊ីអ៊ូដាដ ហ៊ីដាលហ្គោ(Ciudad Hidalgo) ភាគខាងត្បូងប្រទេសម៉ិកស៊ិក ជនអន្តោប្រវេសន៍មួយចំនួនដែលសារព័ត៌មាន Reuters បានសាកសួរ បានបង្ហាញពីសុទិដ្ឋិនិយមថា បេក្ខជនប្រធានាធិបតី នឹងផ្តល់ជំនួយដល់អ្នកដែលមានបំណងចូលក្នុងប្រទេសនេះ ដើម្បីស្វែងរកជីវិតកាន់តែប្រសើរ។

នៅជំរំមួយផ្សេងទៀតនៅទីក្រុង ស៊ីអ៊ូដាដ ជួអារ៉េស(Ciudad Juarez) ជនអន្តោប្រវេសន៍មកពីប្រទេសអែល សាវ៉ាឌ័រ បាននិយាយថា មនុស្សជាច្រើន ចង់ធ្វើដំណើរចូលទៅកាន់សហរដ្ឋអាមេរិក មិនធ្វើឱ្យប៉ះពាល់ដល់ប្រទេសនេះទេ ប៉ុន្តែនឹងអាចធ្វើការនៅទីនោះបាន។
ការជជែកដេញដោលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានតាមដានដោយមនុស្សរាប់សិបនាក់ក្នុងប្រទេសម៉ិកស៊ិក រួមទាំងពលរដ្ឋអាមេរិកក្នុងប្រទេសនេះផងដែរ។
នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុង Mexico City ជនអន្តោប្រវេសន៍អាមេរិកម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ពួកគេមិនរំពឹងនោះទេថា ការជជែកដេញដោលនេះ នឹងផ្លាស់ប្តូរអ្វីខ្លះនោះ។
អ្នកផ្សេងទៀតបាននិយាយថា ការជជែកដេញដោលនេះ មានសារៈសំខាន់ក្នុងការជួយអ្នកដែលនៅជាប់គាំងនៅតាមរបងព្រំដែន ដើម្បីសម្រេចចិត្ត។