ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងស្នើសុំសមត្ថកិច្ចពាក់ព័ន្ធរបស់ប្រទេសចិន និងថៃ ដើម្បីពន្លឿនការនាំចេញមៀន ទៅកាន់ប្រទេ សទាំងនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញ នៅថ្ងៃទី២០ ខែសីហា។
ដើម្បីអាចនាំចេញដោយស្រួលទៅកាន់ប្រទេសទាំងនេះបាន គឺត្រូវមានប្រព័ន្ធលាងសម្អាត រម្ងាប់សមា សភាពចង្រៃ និងការវេចខ្ចប់ត្រូវតាមស្តង់ដាកំណត់ ដែលជាលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ។
ដោយយោងលើកត្តាទាំងនេះ ក្រសួងបានស្នើដល់វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាពសាងសង់ប្រព័ន្ធសម្លាប់មេរោគ និងប្រព័ន្ធវេចខ្ចប់ឱ្យត្រូវតាមស្តង់ដាកំណត់ ដើម្បីពន្លឿនការនាំចេញផ្លែមៀនឱ្យបានកាន់តែឆាប់៕ ដោយ៖ គង់ ឌិន



