មន្ទីរពេទ្យ អុីនធ័រឃែរ និងក្រុមហ៊ុន ម៉េងលី ជេ. គួច ចាប់ដៃគ្នាលើភាពជាដែគូក្នុងការពង្រឹងវិស័យអប់រំ និងវិស័យសុខាភិបាល

2024/06/28 10:12:58 pm        604

ភ្នំពេញ៖ មន្ទីរពេទ្យ អុីនធ័រឃែរ និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កាលពីថ្ងែទី២៧ ខែមិថុនា ឆ្នាំ២០២៤

បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាផ្លូវការ ដើម្បីបង្កើតភាពជាដៃគូសហការដែលផ្តោតលើការលើកកម្ពស់ និងការរីកចម្រើនទៅវិញទៅមកក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចសហការនេះ គឺជាសមត្ថផលមួយយ៉ាងសំខាន់សម្រាប់ស្ថាប័នទាំងពីរ ដើម្បីរួមគ្នាពង្រីកឱកាស និងលើកកម្ពស់សេវាកម្មជូនដល់សហគមន៍ទាំងមូល។

គោលបំណងចម្បងនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតទំនាក់ទំនងមួយដែលស៊ីសង្វាក់គ្នា ក្នុងការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដដ៏ទូលំទូលាយ ចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងចូលរួមក្នុងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្ម រួមគ្នាដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមប្រឹក្សាភិបាល សមាជិកបុគ្គលិក និងសហគមន៍ឲ្យកាន់តែទូលំទូលាយនៃស្ថាប័នទាំងពីរ។កិច្ចសហការនេះនឹងបង្កើតផលវជ្ជមានដែលមានឥទ្ធិពលក្នុងការរួមបញ្ចូលឧត្តមភាពផ្នែកអប់រំជាមួយនឹងការជឿនលឿនផ្នែកថែទាំសុខភាព និងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លើសពីនេះ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធានាថាបុគ្គលិកនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ព្រមទាំងក្រុមគ្រួសារក្នុងការទទួលបានសេវាថែទាំសុខភាពប្រកបដោយស្តង់ដា។ លទ្ធភាពទទួលបានការថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់នេះត្រូវបាន រំពឹងថានឹងលើកកម្ពស់បរិយាកាសការងារឲ្យរឹតតែប្រសើរឡើង និងបង្កើនផលិតភាពការងារដោយសារការលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពរបស់បុគ្គលិកគ្រប់រូប។

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យា។ មន្ទីរពេទ្យមានការផ្តល់ជូននូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ ដែលផ្តោត ទៅលើការថែទាំបែបវេជ្ជសាស្រ្តជាមួយនឹងភាពងាយស្រួល។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ ប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មវេជ្ជសាស្ត្រដោយការគោរព និងសមភាព ដោយធានាថាអ្នកជំងឺគ្រប់រូបនឹងទទួលបានការថែទាំយ៉ាងដិតដល់ ប្រកបដោយវិជ្ជាជីវៈខ្ពស់។ ការទទួលបានការថែទាំសុខភាពពីវេជ្ជបណ្ឌិតក្នុងស្រុក និងបរទេសដែលបានទទួលការបណ្តុះ-បណ្តាលជាអន្តរជាតិនៅមន្ទីរពេទ្យ អ៊ីនធ័រឃែរ ជាការបង្ហាញពីអនាគតដ៏ល្អប្រសើរសម្រាប់វិស័យវេជ្ជសាស្រ្តក្នុងប្រទេសកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត Carolyne Pung សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ បានបង្ហាញពីភាពជោគជ័យនៃកិច្ចសហការនេះ ជាមួយនឹងប្រសាសន៍ថា “គោលបំណងនៃភាពជាដៃគូរបស់យើងគឺមានតម្លាភាពជាមួយនឹងគោលបំណងធំ។ ភាពជាដៃគូនេះនឹងធានាឲ្យបាននូវការប្រើប្រាស់សេវាវេជ្ជសាស្រ្តប្រកបដោយស្តង់ដា ការថែទាំបង្ការ និងកម្មវិធីចែករំលែកចំណេះដឹងសុខភាពដែលផ្តល់ឲ្យតាមរយៈសហគមន៍ MJQE ។ យើងក៏មានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកសុខភាពទៅកាន់សិស្សានុសិស្ស និងបុគ្គលិក ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកសុខភាព និងការរស់នៅប្រក បដោយសុខភាពល្អ។ លើសពីនេះ ពួកយើងក៏ចង់បង្កើតបរិយាកាសមួយដែលគាំទ្រ ជួយដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដើម្បីបង្កើនផលិតភាព និងគុណភាពនៃជីវិត... ភាពជាដៃគូនេះបង្កប់នូវស្មារតីនៃភាពស៊ីសង្វាក់គ្នា និងតម្លៃរួមគ្នា ដែលជំរុញឲ្យឆ្ពោះទៅកាន់អនាគតមួយដែលការថែទាំសុខភាព និងការអប់រំមានទំនាក់ទំនងគ្នាដ៏ល្អប្រសើរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិ នៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ក៏បានបង្ហាញពីភាពរីករាយនៃភាំពជាដៃគូនេះ ដោយបានបន្តថា “ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ប្តេជ្ញាចិត្តលើកកម្ពស់ការអប់រំ និងសុខុមាលភាពរបស់បុគ្គលិក គ្រូបង្រៀន សិស្សានុសិស្ស និងសហគមន៍របស់ខ្លួន។ ខណៈពេលដែលយើងកំពុងរីកចម្រើន ការធានាសុខុមាលភាពរបស់សមាជិកគ្រប់រូបនៅតែជាអាទិភាពចម្បង។ យើងមានបំណងបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុន ដោយផ្តល់ជូនបុគ្គលិក និងសិស្សរបស់យើងទៅនឹងសេវាសុខភាពមួយដែលមានស្តង់ដាខ្ពស់... ជាចុងក្រោយ យើងកំពុងចាប់ដៃគូជាមួយមន្ទីរពេទ្យ មន្ទីរពេទ្យ អុីនធ័រឃែរ ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ រួមទាំងការពិនិត្យសុខភាព ការចាក់វ៉ាក់សាំងផ្សេងៗ។ ការព្យាបាលឯកទេស និងកម្មវិធីចំណេះដឹងក្នុងការថែទាំសុខភាព។ ភាពជាដៃគូនេះនឹងគាំទ្រដល់សុខុមាលភាពរបស់សិស្សានសិស្ស បុគ្គលិក និងក្រុមគ្រួសាររបស់ MJQE ទាំងអស់”។

តាមរយៈការសហការគ្នានេះ មន្ទីរពេទ្យ អុីនធ័រឃែរ និង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក នឹងខិតខំដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពទូទៅក្នុងសហគមន៍ ដោយធានាថាបុគ្គលិក ព្រមទាំងក្រុមគ្រួសារ ទទួលបានការថែទាំ និងការគាំទ្រយ៉ាងហ្មត់ចត់។ កិច្ចសហការនេះនឹងបើកឱកាសថ្មីៗលើ ការលើកម្ពស់សេវាកម្ម និងការអភិវឌ្ឍសហគមន៍ដែលមានសុខភាពល្អ និងរឹងមាំជាងមុន បង្កើតស្តង់ដារថ្មីសម្រាប់ភាពជាដៃគូដែលមានឥទ្ធិពលមួយនេះ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm