
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol គ្រោងនឹងជួបជាមួយប្រធានចារកម្មអាមេរិក លោកស្រី Avril Haines នៅថ្ងៃសុក្រនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចព្រមព្រៀងយោធានាពេលថ្មីៗនេះ រវាងកូរ៉េខាងជើង និងរុស្ស៊ី។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅការិយាល័យរបស់លោក Yoon ភាគីទាំងពីរ ទំនងជាផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានចុះហត្ថលេខារវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូន និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងទំនាក់ទំនងយោធាទីក្រុងព្យុងយ៉ាង-មូស្គូដែលកំពុងរីកមច្រើននេះ។
កាលពីសប្តាហ៍មុន លោក ពូទីន បានធ្វើទស្សនកិច្ចដ៏កម្រមួយ ទៅកាន់ទីក្រុងព្យុងយ៉ាង ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយលោក គីម ជុងអ៊ុន ដែលផ្តល់ជំនួយផ្នែកយោធាភ្លាមៗ ប្រសិនបើមានការវាយប្រហារណាមួយ ដោយជំរុញអាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឲ្យប្រុងប្រយ័ត្នខ្ពស់។
លោក Yoon និង លោកស្រី Haines ក៏អាចពិភាក្សាគ្នាអំពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងត្បូងដល់ទីក្រុង គីវផងដែរ។ រដ្ឋាភិបាលកូរ៉េខាងត្បូងមុននេះ បាននិយាយថា ខ្លួននឹងពិចារណាឡើងវិញនូវការហាមឃាត់របស់ខ្លួន ក្នុងការផ្តល់អាវុធដ៍គ្រោះថ្នាក់ ដល់អ៊ុយ ក្រែន បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធារវាងលោក គីម ជុងអ៊ុន និងលោក ពូទីន។