ទីក្រុងសេអ៊ូល៖ ពលរដ្ឋកូរ៉េខាងជើងត្រូវបានប្រហារជីវិត ពីបទចែករំលែកតន្ត្រី K-pop និងភាពយន្តកូរ៉េខាងត្បូង

2024/06/28 10:19:50 pm        91

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែមិថុនា) បាននិយាយថា សក្ខីកម្មពីអ្នករត់ភៀសខ្លួនពីកូរ៉េខាងជើង បានបង្ហាញថា របបលោក គីម ជុងអ៊ុន បានអនុវត្តទោសប្រហារជីវិតជាសាធារណៈលើបុគ្គលដែលត្រូវបានចាប់ខ្លួន ពេលចែកចាយរឿងភាគទូរទស្សន៍ ភាពយន្ត ឬតន្ត្រី K-pop (ខផប់) របស់កូរ៉េខាងត្បូង ក្រោមច្បាប់ឆ្នាំ២០២០។

យោងតាមរបាយការណ៍ពីសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ឆ្នាំ២០២៤ ដែលចេញផ្សាយដោយក្រសួង នៅទីក្រុងសេអ៊ូល សក្ខីកម្មបានបង្ហាញថា មាន «ការកើនឡើងនៃការប្រហារជីវិតជាសាធារណៈដោយផ្អែកលើការរំលោភលើច្បាប់ ស្តីពីការបដិសេធមនោគមវិជ្ជា និងវប្បធម៌ប្រតិកិរិយា»។ ច្បាប់នោះហាមឃាត់ការចូលទៅប្រើប្រាស់ កាន់កាប់ ឬចែកចាយព័ត៌មានខាងក្រៅ ពី «ប្រទេសជាសត្រូវ» ក្នុងនោះរួមទាំងពីកូរ៉េខាងត្បូងផងដែរ និងចែងថា ការបំពានអាចនាំឲ្យមានទោសប្រហារជីវិត។

អ្នករត់ភៀសខ្លួនអនាមិកម្នាក់ បានរៀបរាប់ពីការឃើញផ្ទាល់នូវការប្រហារជីវិតជាសាធារណៈលើកម្មករកសិដ្ឋានអាយុ ២២ឆ្នាំ នៅឯអណ្តូងរ៉ែមួយ ក្នុងខេត្ត Hwanghae ខាងត្បូង កាលពីឆ្នាំ២០២២។

គួរបញ្ជាក់ថា របាយការណ៍ដែលបានចេញផ្សាយ នៅថ្ងៃទី២៧ ខែមិថុនា គឺជារបាយការណ៍សាធារណៈទី២ ចាប់តាំងពីឆ្នាំ២០២៣ ដែលរៀបរាប់លម្អិតអំពីការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននានា នៅកូរ៉េខាងជើង។ ហើយបើយោងតាមក្រសួងបង្រួបបង្រួម បានឲ្យដឹងថា របាយការណ៍នេះ គឺផ្អែកលើសក្ខីកម្មរបស់អ្នករត់ចេញពីកូរ៉េខាងជើងចំនួន ៦៤៩នាក់ ដែលបានភៀសខ្លួនពីស្រុកកំណើតរបស់ពួកគេ នៅឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm