មេដឹកនាំកោះតៃវ៉ាន់៖ សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល

2024/06/28 10:47:53 pm        130

 មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ(Lai Ching-te) បាននិយាយនៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះ ថា សន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល ហើយសហគមន៍អន្តរជាតិ ជឿថាបើគ្មានច្រកសមុទ្រនេះទេ នោះវាគ្មានទាំងវិបុលភាព និងសន្តិសុខ។

ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថា ជាដែនដីរបស់ខ្លួន បានបង្កើនសម្ពាធទៅលើ លោក Lai ជាអ្នកដែលប្រទេសចិនចាត់ទុកថាជា «អ្នកផ្តាច់ខ្លួន» ហើយបានរៀបចំហ្គេមសង្រ្គាម រយៈពេលពីរថ្ងៃ បន្ទាប់ពីលោក បានចូលកាន់តំណែង កាលពីខែមុន។

យោធារបស់ប្រទេសចិន ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ បានបង្កើនសកម្មភាពរបស់ខ្លួនយ៉ាងច្រើននៅក្នុងច្រកសមុទ្រដ៏តូចចង្អៀតនេះ ដែលជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ហើយតែងតែហោះហើរយន្តហោះចម្បាំងនៅទីនោះ និងធ្វើប្រតិបត្តិការនាវាចម្បាំង។

ថ្លែងទៅកាន់ទាហានបណ្តុះបណ្តាល នៅមូលដ្ឋានមួយកន្លែងក្នុងទីក្រុង ថៃឆឹង(Taichung) នៅកោះតៃវ៉ាន់ភាគកណ្តាល លោក Lai បាននិយាយថា រាល់ដំណក់ញើស របស់ទាហានយើង គឺដើម្បីការពារសន្តិសុខកោះតៃវ៉ាន់។

កោះតៃវ៉ាន់ នឹងរៀបចំសមយុទ្ធយោធា មានឈ្មោះថា ហានគ័ង(Han Kuang) ប្រចាំឆ្នាំរបស់ខ្លួននៅខែក្រោយ ដែលនៅឆ្នាំនេះ នឹងមានភាពកាន់តែកៀកតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធជាក់ស្តែង ជាអ្វីដែលក្រុមមន្ត្រីចាត់ទុកថាជា ការគំរាមកំហែងកើនឡើង ពីសំណាក់ប្រទេសចិន។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm