
យានអាកាសគ្មានមនុស្សបើក (UAV) របស់កងទ័ពអាកាសអ៊ីស្រាអែល ត្រូវបានវាយប្រហារទៅលើម៉ូតូមួយគ្រឿង ដែលបើកបរដោយសមាជិករបស់ក្រុមប្រដាប់អាវុធនៃកងជីវពលស៊ីអ៊ីតហេសបូឡា។ គេហទំព័រព័ត៌មាន Lebanon 24 បានរាយការណ៍ថា ការវាយប្រហារនេះ បានសម្លាប់មេបញ្ជាការតំបន់ លោក Ahmed Alauddin ដែលធ្វើដំណើរទៅកាន់តំបន់ព្រំដែនលីបង់ចេញពីភូមិ Sohmor ។ លោកទទួលបន្ទុកផ្នែកការពារជាតិ នៅតំបន់ខាងកើតនៃប្រទេសលីបង់ភាគខាងត្បូង។
កាលពីថ្ងៃទី ១៧ ខែមិថុនា រថយន្តភីកអាប់ដែលជាកម្មសិទ្ធិរបស់ក្រុមយុទ្ធជនហេសបូឡា ត្រូវរងការ បាញ់ប្រហារ នៅជិតទីក្រុងTyre ។ មេបញ្ជាការកងជីវពលស៊ីអ៊ីត លោក Mohammed Ahmed Ayoub ដែលរៀបចំផែនការវាយប្រហារដោយយានដ្រូនប្រឆាំងនឹងគោលដៅយោធា ក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់។
ចំណែកកាលពីថ្ងៃទី ១១ ខែមិថុនា ក្រុមហេសបូឡា បានប្រកាសពីការធ្វើឃាតមេដឹកនាំយោធារបស់ខ្លួន លោក Taleb Sami Abdullah នៅប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់យន្តហោះចម្បាំងF-35 របស់អ៊ីស្រាអែល។ ជាការឆ្លើយតប កងជីវពលស៊ីអ៊ីត បានបាញ់រ៉ុក្កែត និង មីស៊ីលជាង ១៥០គ្រាប់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។