
លោក Yahya Sarea គឺជាអ្នកនាំពាក្យរបស់ក្រុមឧទ្ទាមហ៊ូទីយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ និយាយថា កងកម្លាំងរបស់លោក បានវាយប្រហារនាវា SEAJOY នៅក្នុងសមុទ្រក្រហម ដោយប្រើប្រាស់ទូកដ្រូន យានដ្រូនជាច្រើនគ្រឿង និងមីស៊ីលជាច្រើនគ្រាប់ ។
លោក Sarea បាននិយាយផងដែរថា ក្រុមឧទ្ទាមហ៊ូទីបានវាយប្រហារនាវាមួយគ្រឿងទៀតនៅកំពង់ផែ Haifa របស់អ៊ីស្រាអែល ដោយប្រើប្រាស់កាំជ្រួចស្លាប អំឡុងប្រតិបត្តិការយោធារួមគ្នាជាមួយក្រុមតស៊ូអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់ ។
ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន បានបើកការវាយប្រហាររបស់ពួកគេលើនាវានៅក្នុងដែនសមុទ្រជិតប្រទេសយេម៉ែន អស់រយៈពេលជាច្រើនខែមកហើយ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្រ្ទីប ដែលកំពុងជាប់ធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល ៕