សម្ព័ន្ធសហជីពជាតិព្រមានចាត់វិធានការច្បាប់ប្តឹងអង្គការសង់ត្រាល់ក្រោយសារភាពពីការគ្មានវិជ្ជាជីវៈ និងគ្មានវិទ្យាសាស្ត្រ

2024/06/29 12:02:54 am        217

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ(NTUC) ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ២៨ ខែមិថុនានេះថា នឹងចាត់វិធានការផ្លូវច្បាប់ដើម្បីប្តឹង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បើអង្គការនេះនៅតែ មិនព្រមបង្ហាញភស្តុតាងជាក់លាក់ ដែលចេញក្នុងរាបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ថាសិទ្ធិសេរីភាសហជីព កម្មករនិយោជិតនៅកម្ពុជាទាំងមូល ត្រូវបានរឹតត្បិត។

លោកហ្វា សាលី បានលើកបានលើកឡើងថា របាយការណ៍របស់សង់ត្រាល់ ដែលគ្មានមូលដ្ឋានច្បាស់លាស់ គ្មានក្រមសីលធម៌ វិជ្ជាជីវៈ ធ្វើឱ្យផលប៉ះពាល់ដល់ទីផ្សារការងាររបស់និយោជិត និងប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយយល់ច្រឡំថា កម្ពុជាមិនមានច្បាប់ការងារត្រឹមត្រូវ។ លោកក៏បានសម្តែងការសោកស្តាយ នៅពេលដឹងថាក្នុងរយៈពេលថ្មីៗនេះ មន្ត្រីអង្គការសង់ត្រាល់ បានលើកឡើងថា កម្ពុជាមានសហជីពក្លែងក្លាយ សហជីពរណបរដ្ឋាភិបាល និងសហជីពពណ៌លឿង ដែលការលើកឡើងនេះជាការលាបពណ៌ បែងចែក ញុះញង់ ឱ្យមានជម្លោះសហជីព។ 

ប្រភពដដែលបានលើកឡើងទៀតថា មន្ត្រីអង្គការសង់ត្រាល់ ឈ្មោះ ឃុន ថារ៉ូ បាននិយាយថា របាយការណ៍អង្គការសង់ត្រាល់ជារបាយការណ៍ស្រមោល ដែលវាយតម្លៃស្ថានភាពកម្មករនិយោជិតនៅកម្ពុជា តាមរយៈការសម្ភាសន៍តែ សហជីព១០ ក្នុងចំណោមរោងចក្រជាង ១ ០០០ រោងចក្រនៅកម្ពុជា ជារបាយការណ៍គ្មានមូលដ្ឋាន ដែលមិនអាចទទួលយកបានឡើយ។ 

លោកថ្លែងថា៖«អង្គការមួយទាំងមូលទៅធ្វើរបាយការណ៍ស្រមោល ឱ្យបរទេសគេមើលមកថាកម្ពុជាខ្មៅងងឹត សេរីភាពត្រូវបានបិទបាំង ត្រូវបានរំលោភ អាហ្នឹងគឺយើងទទួលយកអត់បានទេ វាធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ ធ្វើឱ្យបងប្អូនកម្មករនិយោជិតយើង បាត់បង់ការងារធ្វើ។»

លោក ហ្វា សាលី បន្ថែមថា របាយការណ៍សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមុខមាត់ប្រទេសជាតិ និងធ្វើឱ្យមានការស្រពិចស្រពិលសម្រាប់អ្នកវិនិយោគដែលគ្រោងចូលមកដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាវិនិយោគទុនដែលកំពុងវិនិយោគនៅកម្ពុជា។ជាមួយគ្នានោះ ក៏ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាព ស្ថេរភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេប៉ះពាល់ដល់ការងាររបស់កម្មករនិយោជិតរាប់ម៉ឺននាក់។ 

ផ្ទុយពីការលើកឡើងរបស់អង្គការសង់ត្រាល់ ដែលថាសិទ្ធិសេរីភាពកម្មករនិយោជិតនៅកម្ពុជាកំពុងត្រូវបានរឹតត្បឹតធ្ងន់ធ្ងរ លោក ហ្វា សាលី បញ្ជាក់ថា ជាក់ស្តែងការអនុវត្តន៍សេរីភាពកម្មករនិយោជិតនៅកម្ពុជាពេញលេញល្អ ទាំងការនិយាយស្តី ការដង្ហែក្បួន និងការធ្វើបាតុកម្មផ្សេងៗ។ ជាមួយគ្នានោះអត្ថប្រយោជន៍របស់កម្មករនិយោជិត កាន់តែល្អ ប្រសើរជាមួយលក្ខខណ្ឌការងារ ព្រមទាំងការជួយសម្រួលការតបណ្តាញទឹក បណ្តាញអគ្គិសនីដល់បងប្អូនកម្មករនិយោជិត តាមបន្ទប់ជួល ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀតទាត់ សោហុយធ្វើដំណើរ និងជួយបង់បន្ទុក បសស ជាដើម ផងដែរ។ 

លោកប្រធានសម្ព័ន្ធសហជីពជាតិ នៅតែទាមទារដ៏ទទួច ឱ្យអង្គការសង់ត្រាល់បង្ហាញភស្តុតាងជាក់ស្តែង ថាតើសហជីព១៤ ដែលអង្គការនេះធ្វើការសិក្សាស្រាវជ្រាវរោងចក្រណាខ្លះ ហើយថាតើការដាក់នៅក្នុងបញ្ជីខ្មៅដូចសង់ត្រាល់លើកឡើងនោះ តើដាក់ចូលតាមរបៀបណា ហេតុអ្វីអង្គការមួយនេះហ៊ានវាយតម្លៃថា សិទ្ធិសេរីភាពសហជីពនៅកម្ពុជាទាំងមូលកំពុងត្រូវបានរំលោភបំពាន រឹតត្បិតខ្លាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm