នគរបាលទួរគីឃាត់ខ្លួនជនសង្ស័យIS ចំនួន១០នាក់

2024/06/29 12:35:34 am        82


ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា នគរបាលទួរគី បានឃាត់ខ្លួនសមាជិកក្រុមរដ្ឋឥស្លាម (IS) ចំនួន ១០ នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍។

អង្គភាពប្រឆាំងភេរវកម្មនៃនាយកដ្ឋាននគរបាលទីក្រុងអ៊ីស្តង់ប៊ុល បានផ្តួចផ្តើមប្រតិបត្តិការនេះ បន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យដែលជាប់ពាក់ព័ន្ធ ក្នុងសកម្មភាពជាមួយសមាជិក IS នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ភាគខាងជើង។

យោងតាមរបាយការណ៍ នគរបាល បានកំណត់អត្តសញ្ញាណជនសង្ស័យថាជា «ប្រយុទ្ធជនភេរវកម្ម មានសញ្ជាតិបរទេស ដែលចាត់ទុកថា ជាការគំរាមកំហែងដល់ប្រទេសនេះ។

សារព័ត៌មាន Anadolu បានបន្ថែមថា ប្រតិបត្តិការដំណាលគ្នា ធ្វើឡើងនៅអាសយដ្ឋានចំនួន ១៧ផ្សេងៗគ្នា នៅទូទាំងសង្កាត់ចំនួន ៧ ហើយជនសង្ស័យដែលឃាត់ខ្លួនត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

រដ្ឋាភិបាលទួរគី បានចាត់ទុកក្រុម IS ជាអង្គការភេរវកម្ម នៅក្នុងឆ្នាំ ២០១៣ ដោយបានបន្ទោសក្រុមនេះ ចំពោះការវាយប្រហារដ៏សាហាវ នៅក្នុងប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០១៥ រួមទាំងការវាយប្រហារកាលពីខែមករា ទៅលើព្រះវិហាររ៉ូម៉ាំងកាតូលិក នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm