មរតកមនុស្សរស់ដ៏កម្រគឺព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាពហើយ

2024/06/29 12:56:00 am        150

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ អ្នកជំនាញចាប៉ីដងវែងកម្ពុជាដ៏ល្បាញល្បីមួយរូប គឺព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាពហើយ។ លោកព្រឹទ្ធចារ្យបានទទួលមរណភាពក្នុងជន្មាយុ ៨០ ឆ្នាំ។ ដំ ណឹងដ៏អកុសលនេះ បានធ្វើឱ្យសាធារណជនជាច្រើនមានក្ដីរន្ធត់ និងសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវមរតកមនុស្សរស់ដែលជាធនធានដ៏កម្ររូបនេះ។ សពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងតម្កល់រៀបចំធ្វើបុណ្យតាមទំនៀមប្រពៃណី និងសាសនា នៅភូមិដូង ឃុំស្វាយទង ស្រុកកំព ង់ត្រាច ខេត្តកំពត។

ភ្លាមៗក្រោយមរណភាពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដើម្បីចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំបំផុតនេះ ចំពោះក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកមរណភាពរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ គឺជាការបាត់បង់នូវមរតកមនុស្សរស់នៃសិល្បៈចាប៉ីដងវែង ដែលជាមរតកសិល្បៈដូនតាខ្មែរបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅលោកព្រឹទ្ធា ចារ្យកោសល្យវោហារបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ថែរក្សា ការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកនូវសា្នដៃជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។

ក្រៅពីមានក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ចំពោះមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ, ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានចាត់ទុកមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតាមួយរូបដែលប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោស ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែ លពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកនូវសា្នដៃគួរឱ្យកោតសរសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។

នៅថ្ងៃនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ញើនូវសារលិខិតជូនចំពោះក្រុមគ្រួសារលោកព្រឹទ្ធា ចារ្យ គង់ ណៃ ដោយបង្ហាញនូវការអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក ចំពោះមរណភាពរបស់លោ កព្រឹទ្ធាចារ្យកោសល្យវោហារ ដែលនេះគឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់មួ យរូបដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យវប្បធម៌ចាប៉ីដងវែង តាមរយៈការសម្តែង ការបង្ហាត់បង្រៀនដល់កូនចៅ និងអ្នកដែលមានចិត្តចង់ថែរក្សានូវជំនាញដ៏ល្អផូរផង់នេះ។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងល្បីល្បាញមួយរូបរបស់កម្ពុជា ដែលទទួលបានពានរង្វា 

ន់សិល្បៈវប្បធម៌ Fukuoka Prize របស់ជប៉ុន។ លោកព្រឹទ្ធចារ្យបានទទួលគោរមងារថ្នាក់ជាតិថា ព្រឹទ្ធា ចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិ ជាមរតកមនុស្សរស់ហើយនោះ, លោកព្រឹទ្ធាចារ្យក៏ធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ។ 

ព្រឹទ្ធាចារ្យ គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ កាលពីអំឡុងវ័យប្រមាណ ៤ ឆ្នាំ កុមារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ ក្រោយមកយុវកុមារ គង់ ណៃ បានចាប់ផ្តើមរៀនចាប៉ីដងវែង នៅអំឡុងអាយុប្រមាណ ១៣ ឆ្នាំ ។ យុវកុមាររូបនេះ បានរៀនចាប៉ីដងវែង ពីឪពុកមារបស់គាត់គឺលោក គង់ ទិត។ ក្រោយចេះចាំស្ទាត់,យុវជន គង់ ណៃ ក្នុងវ័យប្រមាណ ១៥ ឆ្នាំក៏បានចាប់ផ្ដើមបញ្ចេញទេពកោសល្លរបស់ខ្លួនតាមរយៈការ សម្ដែងនៅតាមទីសាធារណៈនានា។ គឺនៅពេលនោះហើយ ដែលកេរ្តិ៍ឈ្មោះរបស់យុវជនរូបនេះ ចាប់ផ្ដើមល្បាញល្បីផងដែរ ដោយសារតែភាពប្រសប់ប៉ិននៅក្នុងការច្រៀង និងដេញដងវែងចាប៉ី៕

​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm