
ទាហានអ៊ុយក្រែននៅជិតទីក្រុងសមរភូមិមុខ Chasiv Yar ស្ថិតក្នុងតំបន់ Donetsk និយាយថា ពួកគេស្វាគមន៍ការផ្គត់ផ្គង់គ្រាប់រំសេវថ្មី ។
លោក Said Oleh គឺជាមេបញ្ជាការអង្គភាពកងកាំភ្លើងធំ និយាយថា ធៀបនឹងនិទាឃរដូវមុន ឥឡូវពួកយើងចាប់ផ្តើមវាយប្រហារកាន់តែខ្លាំងជាងមុន ។
កាំភ្លើងធំ Panzerhaubitze 2000 ផ្តល់ជូនដោយលោកខាងលិច ធ្វើឲ្យលោក Oleh និងកូនទាហានរបស់លោក ឆាប់ចាកចេញពីទីតាំង ក្រោយការបាញ់ ធ្វើឲ្យកងកម្លាំងរុស្ស៊ីមានឱកាសតិចតួច ក្នុងការវាយបកវិញ ។
កាលពីមុន ទាហានអ៊ុយក្រែន និយាយថា ពួកគេបង្ខំចិត្តរឹតត្បិតការប្រើប្រាស់កាំភ្លើងធំកាណុងទំហំ ១៥៥មីលីម៉ែត្ររបស់ពួកគេលើសត្រូវ សមស្របនឹងសមត្ថភាពរបស់ពួកគេ ក្នុងការគាំទ្រទ័ពថ្មើរជើងរុលទៅមុខ ។
ទាហានអ៊ុយក្រែន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ពួកគេ បានរុញច្រានទាហានរុស្ស៊ី ឲ្យចាកចេញពីសង្កាត់មួយស្ថិតនៅក្នុងទីក្រុង Chasiv Yar ៕