
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីញូវ ដែល្លី បានជន់លិចផ្លូវថ្នល់ និងបណ្តាលឲ្យកកស្ទះចរាចរណ៍ ធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ធ្លាក់ក្នុងភាពវឹកវរនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ ។
រូបភាពវីដេអូឃ្លីប ឃើញពលដ្ឋដើរលុកទឹកនៅតាមផ្លូវ ពេលដែលរថយន្តពិបាកធ្វើចរាចរណ៍ ក្រោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុងញូវ ដែល្លី ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងដែល្លី ដែលទើបរងគ្រោះដោយសាររលកកម្តៅដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្ត កាលពីដើមខែនេះ ឥឡូវបានប្រឈមគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ពេលដែលមានភ្លៀងធ្លាក់ខ្លាំងបំណែកកំណត់ត្រា ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ពោលគឺជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនជាងកម្រិតទឹកភ្លៀងមធ្យមពេញមួយខែមិថុនា ។
ភ្លៀងធ្លាក់ខ្លាំងនេះដែរ បណ្តាលឲ្យបាក់ដំបូលអាកាសយានដ្ឋានផងដែរនៅក្នុងទីក្រុងញូវ ដែល្លី ជាហេតុបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ បង្អាក់ជើងហោះហើរ បិទស្ថានីយ៍រថភ្លើងក្រោមដី និងនាំឲ្យមានការកកស្ទះចរាចរណ៍ទ្រង់ទ្រាយធំ ៕