កម្ពុជា-អូស្រ្តាលី សម្ពោធប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ

2024/06/29 01:57:23 am        103

ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការ ប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សិប្បកម្ម និងរោងចក្រ។ គំនិតផ្តួចផ្តើមនេះជួយសម្រួលដល់ការចុះបញ្ជីអាជីវកម្មដោយជំនួសនីតិវិធីដែលធ្វើដោយដៃ កាត់បន្ថយតម្រូវការនៃការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។ 

ពិធីសម្ពោធដាក់ឱ្យដំណើរការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអង្គទូតនានាជាច្រើន ក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ពិធីនេះ ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។ 

តាមរយៈការគាំទ្ររបស់កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ប្រព័ន្ធឌីជីថលថ្មីនេះត្រូវបានអភិវឌ្ឍឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបង្កើនបរិយាប័ន្ន ភាពងាយស្រួលប្រើ និងលទ្ធភាព ប្រើប្រាស់បានលើគ្រប់ឧបករណ៍ឌីជីថល។ ក្នុងដំណាក់កាលទី១ ប្រព័ន្ធនេះផ្តល់សេវាសំខាន់ៗចំនួនបីគឺ៖ ១.) ការស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ២.) ការស្នើសុំអាជ្ញាប័ណ្ណ/បន្តអាជ្ញាប័ណ្ណដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, និង ៣.) ការស្នើសុំបង្កើតរោងចក្រ។ បន្ទាប់ពីការដាក់ឱ្យដំណើរការនេះ សហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងរោងចក្រ អាចដាក់ពាក្យស្នើសុំ ធ្វើការទូទាត់ប្រាក់ និងទទួលបានឯកសារសំខាន់ៗទាំងនេះតាមអ៊ីនធឺណិតដោយផ្ទាល់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ការសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ គឺជាវឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀតនៅក្នុងដំណើររបស់យើងឆ្ពោះទៅការកសាងបរិយាកាសអាជីវកម្មដែលកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ តាមរយៈការសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ យើងនឹងកាត់បន្ថយបន្ទុករដ្ឋបាលរបស់វិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផល។” 

មុនពេលដាក់ឱ្យដំណើរការ ប្រព័ន្ធនេះបានឆ្លងកាត់ការសាកល្បងពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដែលមានទាំងមន្ត្រីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ភ្នាក់ងារផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន, និងតំណាងវិស័យសហគ្រាសធុនតូចនិងមធ្យម សិប្បកម្ម និងឧស្សាហកម្ម រួមទាំងស្ត្រី និងជនពិការផងដែរ។ ជាលទ្ធផល ក្រសួងបានអភិវឌ្ឍប្រព័ន្ធនេះឱ្យកាន់តែងាយស្រួលសម្រាប់ធុរជននៅក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។

លោក Andreas Zurbrugg ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖“ប្រព័ន្ធនេះគឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់អូស្ត្រាលី និងកម្ពុជា។ យើងមានទំនុកចិត្តថា ប្រព័ន្ធនេះនឹងជួយលុបបំបាត់បញ្ហារាំងស្ទះ ពង្រីកសក្តានុពលរបស់កម្ពុជាក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងឧស្សាហកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព។" 

ដោយសហគ្រាសធុនតូច និងមធ្យមកម្ពុជាប្រមាណតែ ១៣% ប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវ ប្រព័ន្ធនេះមានគោលបំណងបង្កើនការចុះបញ្ជីផ្លូវការ ដែលជួយឱ្យសហគ្រាសធុនតូច និងមធ្យមឱ្យពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ចូលក្នុងទីផ្សារ និងទទួលការគាំទ្រផ្សេងៗពីរាជរដ្ឋាភិបាល ព្រមទាំងលើកកម្ពស់ផលិតភាព ភាពប្រកួតប្រជែង និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm