
សារព័ត៌មានក្នុងស្រុក រាយការណ៍នៅថ្ងៃសុក្រនេះថា អ្នកដំណើរយ៉ាងហោច ១៣នាក់ ដែលធ្វើដំណើរតាមរថយន្តក្រុង បានស្លាប់ មនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ពេលដែលរថយន្តមួយគ្រឿងនេះ បុកជាមួយរថយន្តធំ នៅតាមផ្លូវហាយវ៉េ ស្ថិតក្នុងរដ្ឋភាគខាងត្បូង Karnataka ប្រទេសឥណ្ឌា ។
សាកសពជនរងគ្រោះ និងអ្នកដំណើររងរបួស ត្រូវបានលើកដាក់រថយន្តគិលានសង្រ្គោះ ដោយក្រុមជួយសង្រ្គោះ និងដឹកទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។
ឧបទ្ទេវហេតុនេះ បានកើតឡើងនៅយប់ពាក់កណ្តាលអាធ្រាត្រ តាមផ្លូវហាយវ៉េ Bengaluru-Pune ស្ថិតក្នុងទីក្រុង Haveri រដ្ឋ Karnataka ។
អភិបាលរងរដ្ឋ Karnataka លោក D.K. Shivkumar និយាយនៅលើបណ្តាញព័ត៌មានសង្គម X ថា លោកពិតជាមានភាពក្រៀមក្រំជាពន់ពេក នៅពេលដែលអ្នកដំណើរមកពីទីក្រុង Shimoga បានស្លាប់ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវបែបនេះ ។ លោកសូមបួងសួងឲ្យវិញ្ញាណក្ខន្ធអ្នកស្លាប់ទៅកាន់សុគតិភព ៕