
មេក្រុមជនអន្ធពាលនៅប្រទេសហៃទី លោក Jimmy Barbecue ដែលមានតួជាអ្នកនាំពាក្យសម្រាប់សម្ព័ន្ធមិត្តក្រុមជនអន្ធពាល បាននិយាយថា លោកនឹងមិនទទួលយកវត្តមានរបស់កងនគរបាល របស់ប្រទេសកេនយ៉ា នៅលើទឹកដីប្រទេសហៃទីឡើយ។
វីដេអូបង្ហាញ ពីលោក Barbecue ដឹកនាំអ្នកដើរតាម ដោយមានលើកកាំភ្លើងរាប់សិបនាក់ ដែលផ្ទៃមុខរបស់ពួកគេត្រូវបានបិទបាំងដោយក្រណាត់គ្របក្បាល។

លោក Barbecue បាននិយាយថា ប្រសិនបើពួកគេពុំមែនជាប្រជាជនហៃទី ហើយពួកគេស្ថិតនៅលើទឹកដីហៃទី លោកចាត់ទុកពួកគេថាជាអ្នកឈ្លានពាន។ យើងនឹងប្រយុទ្ធប្រឆាំងអស់មួយជីវិត ដើម្បីការពារប្រទេស និងបូរណភាពទឹកដី របស់ប្រទេសយើង។
នគរបាលប្រទេសកេនយ៉ា ពីរទៅបីរយនាក់ បានចុះចតនៅប្រទេសហៃទីក្នុងសប្តាហ៍នេះ ដើម្បីដឹកនាំបេសកកម្ម ផ្តល់សច្ចាប័នដោយអង្គការសហប្រជាជាតិ ដែលបានកំណត់ចំនួនជាង២.៥០០នាក់ ទោះបីជា វានៅពុំទាន់ច្បាស់នៅឡើយថា នៅពេលណាដែលកងកម្លាំងដែលនៅសល់ អាចទៅដល់ប្រទេសហៃទី។

កម្លាំងនេះ ត្រូវបានស្នើសុំដោយរដ្ឋាភិបាលមុនរបស់ប្រទេសហៃទី ក្នុងឆ្នាំ ២០២២ ប៉ុន្តែក្រុមជនអន្ធពាល ចាប់តាំងពីពេលនោះមក បានរួបរួមគ្នាក្រោមសម្ព័ន្ធភាពរួមមួយ ហើយបានដណ្តើមកាន់កាប់រដ្ឋធានីជាច្រើន នាំឲ្យមានការសម្លាប់ដោយមិនរើសមុខ ការចាប់ជំរិតទាមទារប្រាក់លោះ អំពើហិង្សាផ្លូវភេទ និងធ្វើឱ្យសកម្មភាពមនុស្ស និងការដឹកជញ្ជូនទំនិញត្រូវជាប់គាំង។