ឧត្តរមានជ័យ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា អត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទdelta មានចំនួនកើនឡើងដល់ ១៦៥នាក់ ក្នុងនោះស្រី៨០នាក់ គិតត្រឹមថ្ងៃទី ២០សីហា ឆ្នាំ២០២១នេះ។
លោកវេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះជំងឺដែលគួរឲ្យខ្លាច និងបារម្មណ៍ខ្លាំងនៃការចម្លងលឿនជាងគេនោះ គឺប្រភេទជំងឺបំប្លែងខ្លួនថ្មី delta វាចម្លងលឿនពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតតាមរយៈខ្យល់ដង្ហើម។
លោកវេជ្ជបណ្ឌិត បន្តឲ្យដឹងទៀតថា ទោះបីជាស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មានការថមថយចុះលើពលករឆ្លងដែន និងប្រជាពលរដ្ឋក្នុងសហគមន៍បន្តិចក្តី ក៏បងប្អូនមិនត្រូវមានការធ្វេសប្រហែសនោះឡើយ ត្រូវអនុវត្តវិធានការកាតព្វកិច្ច ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពសង្គម សំអាតអនាម័យលាងដៃជាមួយសាប៊ូ ឬក៏ជេល ឲ្យបានខ្ចប់ខ្ចួនជាប់ជាប្រចាំទើបគ្រប់គ្នាអាចជៀសផុតពីការចម្លងជំងឺដ៏កាចសហាវនេះបាន៕
អត្ថបទ ៖ ឃិនសារិទ្ធ