
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែលអ៊ុយក្រែន បានអះអាងថា ខ្លួនបានវាយបកទៅលើការវាយប្រហាររុស្ស៊ីជាច្រើនដង ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ។
ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ចាប់ពីថ្ងៃទី ២២-២៨ ខែមិថុនា កងទ័ពរុស្ស៊ី បានបញ្ជូនការវាយប្រហារជាក្រុមចំនួន ១៧លើក ជាមួយនឹងអាវុធតម្រង់គោលដៅជាក់លាក់ និងយានអាកាសគ្មាន គ្មានមនុស្សបើក ដោយវាយលុកលើទីតាំងថាមពលនៃសហគ្រាសឧស្សាហកម្មយោធាអ៊ុយក្រែន ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានយោធា មជ្ឈមណ្ឌលដឹកជញ្ជូនដែលរក្សាទុកគ្រឿងយុទ្ធោបករណ៍ដែលផ្គត់ផ្គង់ដោយលោកខាងលិច។ គ្រឿងសព្វាវុធដែលបានផ្គត់ផ្គង់ និងកន្លែងដំឡើង និងកន្លែងផ្ទុកសម្រាប់វាយប្រហារយានដ្រូនវាយប្រហារ និងនាវា។

ក្រសួងបាននិយាយថា ការវាយប្រហារនោះ ក៏បានកំណត់គោលដៅលើតំបន់ដាក់ពង្រាយបណ្តោះអាសន្នរបស់កងទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសផងដែរ។
នៅថ្ងៃដដែលនោះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងរបាយការណ៍សង្គ្រាមថា កងទ័ពអ៊ុយក្រែន បានចូលរួមក្នុងសមរភូមិចំនួន ១៣១ដង នៅជួរមុខ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។