
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាឲ្យមន្ត្រីរៀបចំ «ការឆ្លើយតប» ចំពោះការហោះហើរយានដ្រូនរបស់សហរដ្ឋអាមេរិក នៅពីខាងលើសមុទ្រខ្មៅ នៅក្នុងការព្រមានជាក់ស្តែងមួយថា ទីក្រុងមូស្គូ អាចនឹងចាត់វិធានការដោយបង្ខំ ដើម្បីរារាំងយន្តហោះឈ្លបយកការណ៍របស់អាមេរិក។
ក្រសួងការពារជាតិរុស្ស៊ី បានកត់សម្គាល់ពី«ការកើនឡើងនាពេលថ្មីៗនេះនៃកម្លាំង»យានដ្រូនរបស់អាមេ រិក នៅពីខាងលើសមុទ្រខ្មៅ ដោយនិយាយថា ពួកគេ «ធ្វើការចារកម្ម និងកំណត់គោលដៅសម្រាប់អាវុធច្បាស់លាស់ ដែលផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែន ដោយបណ្តាប្រទេសលោកខាងលិចសម្រាប់ការវាយប្រហារលើមូលដ្ឋានរុស្ស៊ី»។

ក្រសួងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« នេះជាការបង្ហាញពីការចូលរួមកាន់តែច្រើនឡើងរបស់សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត នៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន»។
ក្រសួងក៏បានកត់សម្គាល់ថា៖«ការហោះហើរបែបនេះ បានបង្កើនយ៉ាងខ្លាំងនូវលទ្ធភាពនៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះយោធារុស្ស៊ី ដែលបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាង សម្ព័ន្ធមិត្ត និងសហព័ន្ធរុស្ស៊ី»។
ក្រសួងការពារជាតិរុស្ស៊ី បានបន្ថែមទៀតថា៖«សមាជិកណាតូ នឹងទទួលខុសត្រូវចំពោះរឿងនោះ។