ក្រសួងរ៉ែ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ ដាំដើមឈើស្តារឡើងវិញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង

2024/06/29 08:41:39 pm        151

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីអំពីផែនការក្នុងការដាំដើមឈើស្ដារឡើងវិញ តាមតំបន់ដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល , ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត , តំណាងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី និងអង្គភាព-មន្ទីរជំនាញពាក់ព័ន្ធ ។

ឯកឧត្តម ខូយ រីដា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី តាមរយៈក្រសួងរ៉ែនិងថាមពល បានចូលរួមចំណែកជាមួយ អាជ្ញាធរខេត្ត ក្នុងការដាំស្តារដាំដើមឈើស្ដារឡើងវិញ ។ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ដីដែលដកហូតបានពីជនប្រព្រឹត្តបទល្មើស កាប់ទន្ទ្រានដីព្រៃខុសច្បាប់ សរុបមានចំនួនជិត៤ម៉ឺនហិកតា ជាជំហ៊ានដំបូង រដ្ឋបាលខេត្តមានផែនការដាំស្តារព្រៃឡើងវិញប្រមាណ២ម៉ឺនហិកតាតាមតំបន់និងទីតាំងសំខាន់ៗជាពិសេសចំណុចផ្លូវអន្ទង់អាំង ស្រុកវាលវែង ចាប់ពីជើងភ្នំ១៥០០ឡើងទៅដែលជាតំបន់ទេសចរណ៍ធម្មជាតិ និង៣គោលដៅផ្សេងទៀតនៅក្នុងស្រុកភ្នំក្រវាញ។ 

លោកនូច វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) នៅកម្ពុជា និងលោកស្រី Melinda Malkiewycz ទទួលបន្ទុកផ្នែកសង្គមនិងបរិស្ថានបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមស្តារ

បរិស្ថានឡើងវិញនេះ។ កន្លងមកក្រុមហ៊ុនក៏បានចូលរួមដាំដើមឈើឡើងវិញនៅតំបន់ផ្សេងបានជាង១ម៉ឺនប្រាំពាន់

ដើម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានលើកឡើងថា ឯកឧត្តម កែវ រតនៈ បានជម្រុញការដាំដើមឈើស្តារឡើងវិញនេះអោយបានឆាប់រហ័ស គឺត្រូវដាំក្នុងរដូវភ្លៀងធ្លាក់នេះ ហើយពេលដាំរួចមិនត្រូវទុកចោលនោះទេ ត្រូវថែរក្សាឲ្យបានលូតលាស់ល្អ បើមិនដូច្នេះទេមិនទទួលបានជោគជ័យនោះឡើយ។ ជាមួយគ្នានោះក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ បានផ្តួចផ្តើមឲ្យមានយុទ្ធនាការដាំដើមឈើ ដូចជាដើមក្ងោកជាដើម តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិ សំខាន់ៗផ្សេងទៀតក្នុងខេត្ត និងផ្លូវតាមភូមិ-ឃុំ ដោយយុទ្ធនាការដាំដើមឈើនេះ ក្នុងគោលបំណងផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ឃុំស្រុកយើង ជាពិសេសគឺដើម្បីឱ្យយុវជន យល់ច្បាស់អំពី សារៈសំខាន់នៃដើមឈើ ហើយបច្ចុប្បន្ននេះ ក្រុមការងារតាមបណ្តាល ស្រុក-ក្រុង ឃុំ-សង្កាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាពិសេសយុវជន បានធ្វើការដាំជាបន្តបន្ទាប់ ។ បន្ទាប់ពីចប់កិច្ចប្រជុំ ខេត្តពោធិ៍សាត់ និងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី បានអញ្ជើញទៅមើលទីតាំងដាំដើមឈើស្ដារឡើងវិញ នៅស្រុកភ្នំក្រវាញនិងស្រុកវាលវែង ដើម្បីត្រៀមលក្ខណៈដាំក្នុងពេលឆាប់ៗនេះ ៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm