
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រថា ពួកគេបានបើកការវាយប្រហារជាច្រើនប្រឆាំងនឹងនាវាដឹកប្រេង និងនាវាដឹកទំនិញផ្សេងទៀត រួមទាំងការវាយប្រហាររួមគ្នា ជាមួយក្រុមតស៊ូឥស្លាមអ៊ីរ៉ាក់។
លោក Yahya Sarea អ្នកនាំពាក្យយោធាហ៊ួទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirahថា៖«កងកម្លាំងប្រដាប់អាវុធរបស់យើង បានធ្វើប្រតិបត្តិការយោធាប្រកបដោយគុណភាពជាច្រើន រួមទាំងប្រតិបត្តិការយោធារួមគ្នាជាមួយក្រុមតស៊ូ ISIS នៅក្នុងប្រទេសអ៊ី រ៉ាក់ បានកំណត់គោលដៅលើនាវាដឹកប្រេង WALER នៅសមុទ្រមេឌីទែរ៉ាណេ ជាមួយនឹងយានដ្រូន ជាច្រើនគ្រឿង ខណៈពេលដែលនាវានះ កំពុងធ្វើដំណើរទៅកាន់កំពង់ផែ Haifa។

លោក Sarea បានអះអាងថា៖«កងកម្លាំងទ័ពជើងទឹករបស់យើង បានធ្វើប្រតិបត្តិការយោធាមួយសំដៅលើនាវាអាមេរិក DELONIX នៅក្នុងសមុទ្រក្រហម ដោយបាញ់មីស៊ីលបាលិស្ទិកជាច្រើនគ្រាប់។
លោកបានក៏និយាយទៀតថា៖«យើងក៏បានកំណត់គោលដៅលើកនាវា JOHANNES MAERSK នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយបាញ់មីស៊ីលដែលមានស្លាប ហើយប្រតិបត្តិការនេះ បានសម្រេចគោលដៅដោយជោគជ័យ។