ឯកឧត្តម ទ្រី ដាលុច អបអរពិធីខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2024/06/29 10:08:40 pm        70

កំពង់ធំ​ ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានរៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងសមាជិក សមាជិកា ជាច្រើនរូបទៀត។

ឯកឧត្តម ទ្រី ដាលុច លើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីរំលឹកឡើងវិញនូវការដឹងគុណរបស់យើងចំពោះអ្នកស្នេហាជាតិកន្លងមក ដែលបានបង្កើត និងបំពេញបេសសកម្ម ដើម្បីបុព្វហេតុជាតិ ហើយជាពិសេសគឺ ដើម្បីសម្តែងការដឹងគុណចំពោះ សមាជិកអង្គប្រជុំ ឯកឧត្តម លោក លោកស្រី ពូៗ មីងៗ និងបងប្អូនទាំងអស់ ដែលបានបន្តការអនុវត្តតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកប្រាសាទបល្ល័ង្កយើងនេះ។

ឯកឧត្តម ទ្រី ដាលុច បានបន្ថែមថា ស្រុកប្រាសាទបល្ល័ង្ក នាពេលនេះ មានលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដែលលះបង់ខ្ពស់ក្នុងការបន្តអនុវត្ត និងពង្រឹងបន្ថែមដល់ចលនាក្នុងមូលដ្ឋានរបស់លោកពូ អ្នកមីង និងបងប្អូនទាំងអស់គ្នា។

ដើម្បីចូលរួមកាត់បន្ថយទុក្ខលំបាករបស់សមាជិក សមាជិកាគណបក្សនៅតាមបណ្ដាឃុំ ឯកឧត្តម បាននាំមកនូវអំណោយរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលមានផ្ដល់ជូនគណបក្សស្រុកនូវអង្ករ ១០ តោន និងថវិកា ៣២ លានរៀល ដើម្បីចែកជូនទៅឃុំទាំង ៧ ទូទាំងស្រុក សម្រាប់ចូលរួមដល់ពិធីបុណ្យសពរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ ដែលក្នុងពិធីបុណ្យសពនីមួយៗ ទទួលបានអង្ករ ៥០ គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល។ សូមបញ្ជាក់ថា កម្មវិធីទាំងមូលចំណាយអស់ថវិកាសរុប ប្រមាណជា ៩០លានរៀល៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm