សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ចក សម្រេចបំណងប្រាថ្នា ចូលរៀនសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ខាងមុខ ក្នុងអគារសិក្សាថ្មីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត

2024/06/29 10:17:32 pm        153

ត្បូងឃ្មុំ​ ៖ អគារសិក្សារចនាបទបែបខ្មែរទំនើប របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ពេលនេះ បានសាងសង់ជិតរួចរាល់ ជូនសិស្សានុសិស្សនៃវិទ្យាល័យចក ដើម្បីបង្កភាពងាយស្រួល ដល់ការសិក្សារបស់កូនចៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មីនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ សិស្សានុសិស្ស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសំដែងនូវសេចក្តីរីករាយ ចំពោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានឆ្លើយតបនឹងបំណងប្រាថ្នារបស់ពួកគេ និងបានសាងសង់អគារសិក្សាថ្មី១ខ្នង មានរចនាបទខ្មែរទំនើប មានបរិស្ថានស្អាត ខ្យល់អាកាសចេញចូលល្អ ដែលបង្កភាពងាយស្រួលដល់ការសិក្សារបស់សិស្សានុសិស្ស។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា អគារសិក្សាថ្មីនេះមានភាពខុសប្លែកពីគេ មានលក្ខណៈជាខ្មែរ ហើយគិតគូរជាពិសេសលើបរិស្ថានក្នុងការសិក្សា ដែលនឹងភាពងាយស្រួលដល់សិស្សានុសិស្ស បានរៀនសូត្រ និងទទួលបានចំណេះដឹងកាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានជមរុញលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ថែរក្សាការពារនូវសមិទ្ធផល ដែលមានឱ្យបានគង់វង្ស និងចូលរួមអនុវត្តនូវភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងប្រៃក្លាយសាលារៀន គឺជាថ្នាលបណ្តុះនូវធនធានមនុស្ស មានចំណេះដឹង ចំណេះធ្វើ មានគុណធម៌ ដើម្បីក្លាយជាយុវជនអ្នកបន្តវេនដ៏ល្អនាពេលអនាគត។

សូមបញ្ជាក់ថាឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់អគារសិក្សាថ្មី១ខ្នង ដែលសាសង់ឡើងតាមរចនាបទបែបខ្មែរទំនើប មានចំនួន ១៦បន្ទប់ ជាន់ផ្ទាល់ដី ៨បន្ទប់ និងជាន់លើចំនួន ៨បន្ទប់ ធំទូលាយ មានបរិយាកាសល្អ ផ្តល់នូវផាសុខភាព នៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ អគារសិក្សាថ្មីនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ តាមគម្រោងការសាងសង់នឹងគ្រោងបញ្ចប់ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ សូមបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះ និងអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm