
មន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រាប់ស៊ីនហួរកាលពីថ្ងៃសុក្រថា អង្គការសហប្រជាជាតិ គ្រោងនឹងជួយសម្រួលដល់ការចរចារថ្មីរវាងរដ្ឋាភិបាលយេម៉ែន និងតំណាងក្រុមហ៊ួទីទាក់ទងនឹងការដោះដូរអ្នកទោស និងអ្នកជាប់ឃុំ។
មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កិច្ចពិភាក្សា គ្រោងនឹងចាប់ផ្តើម នៅថ្ងៃអាទិត្យនេះ នៅទីក្រុង Muscat ប្រទេសអូម៉ង់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងបន្តជុំវិញអ្នកទោស នៅក្នុងប្រទេសដែលមានជម្លោះនេះ។

លោកបានបញ្ជាក់ថា ការចរចា នឹងដំណើរការក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ និងដោយមានការត្រួតពិនិត្យពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាដឹកនាំរបស់ប្រធានាធិបតីយេម៉ែន (PLC) បានកោះប្រជុំវិសាមញ្ញ ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការចរចាដោះដូរអ្នកទោស នាពេលខាងមុខនេះ។