
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃសុក្រ បានថ្កោលទោសការអត្ថា ធិប្បាយ “រំខាន” នាពេលថ្មីៗនេះ ដោយមន្ត្រីសហរដ្ឋអាមេរិក អំពីការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ អ៊ីរ៉ង់។
លោក Kanaani បានធ្វើការអត្ថាធិប្បាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយប្រតិកម្មទៅនឹងការបង្ហោះជាបន្តបន្ទាប់របស់បេសកជនពិសេសរងរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីរ៉ង់ លោក Abram Paley នៅលើគណនី X របស់ខ្លួន កាលពីថ្ងៃពុធ។
លោក Paley បានអះអាងថា ការបោះឆ្នោតរបស់អ៊ីរ៉ង់ «មិនយុត្តិធម៌ និងសេរី» ឬអំណោយផលដល់ “ការផ្លាស់ប្តូរជាមូលដ្ឋាននូវទិសដៅរបស់ប្រទេសនេះ ដែលធ្វើឲ្យមានការចោទប្រកាន់ជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់។

លោក Kanaani បាននិយាយថា ការលើកឡើងរបស់ លោក Paley គឺជា «ការជ្រៀតជ្រែកដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនសមហេតុផល» ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិក នឹងមិនសម្រេចបានអ្វីទាំងអស់ ដោយធ្វើសេចក្តីថ្លែងការណ៍ «គ្មានតម្លៃ» បែបនេះ។