
ប្រធានធនាគារពិភពលោក លោក Ajay Banga បាននិយាយថា គំរូរីកចម្រើនថ្មីរបស់ប្រទេសចិន និងការជំរុញការអភិវឌ្ឍបៃតងរបស់ខ្លួន គឺជាទិដ្ឋភាពសំខាន់ពីរ ដែលលោកតែងតែយកចិត្តទុកដាក់ នៅពេលចូលរួមកិច្ចប្រជុំស្តីពីការអភិវឌ្ឍរបស់ប្រទេសនេះ។
លោក Banga បានចូលរួមវេទិកាអភិវឌ្ឍន៍ចិន ដែលធ្វើឡើងនៅទីក្រុងប៉េកាំង កាលពីចុងខែមីនា។ ក្រោមប្រធានបទ «ការអភិវឌ្ឍឥតឈប់ឈរនៃប្រទេសចិន» ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញថា ជាវេទិកាសម្រាប់ការសន្ទនារវាងរដ្ឋាភិបាលចិន ធុរកិច្ចពិភពលោក សកលវិទ្យាល័យ និងអង្គការអន្តរជាតិនានា។

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន China Media Group (CMG) ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Banga បានរៀបរាប់លម្អិតអំពីទិដ្ឋភាពដែលលោកយកចិត្តទុកដាក់ នៅពេលចូលរួមកិច្ចប្រជុំបែបនេះ។
លោក Banga បាននិយាយថា៖«ខ្ញុំធ្លាប់មកវេទិកាអភិវឌ្ឍន៍ចិនញឹកញាប់។ ខ្ញុំមើលឃើញថា ព្រឹត្តិការណ៍នេះ គឺជាមធ្យោបាយសម្រាប់វិស័យឯកជន ក្នុងការចូលរួមជាមួយរដ្ឋាភិបាល និងគោលនយោបាយរបស់ខ្លួន នៅក្នុងប្រទេសចិន សម្រាប់កន្លែងដែលប្រទេសចិនចង់ធ្វើជាមួយនឹងគំនិតថ្មីអំពីការរីកចម្រើន។ ពួកគេមាន គំរូជាក់លាក់នៃកំណើនសម្រាប់រយៈពេលដ៏យូរមួយ ហើយវាពិតជាដំណើរការបានល្អ ខ្ញុំគិតថា នោះជាបញ្ហាទី១ តើនឹងមានអ្វីកើតឡើងនៅពេលអនាគត ការមានការយល់ដឹងពីបរិស្ថាន ដូច្នេះ គំរូរីកចម្រើនថ្មី និងការអភិវឌ្ឍបៃតងនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ»។