
បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់អ៊ីស្រាអែលថា ការវាយប្រហារពេញទំហឹងលើប្រទេសលីបង់ នឹងចាប់ផ្តើមសង្រ្គាមដ៏បំផ្លិចបំផ្លាញ។
បេសកកម្មនេះ បាននិយាយនៅលើបណ្តាញសង្គម Xថា៖«ទោះបីជាអ៊ីរ៉ង់ចាត់ទុកថា ជាសង្គ្រាមចិត្តសាស្ត្រ ការឃោសនារបស់របបជ្វីហ្វនិយមអំពីចេតនាវាយប្រហារប្រទេសលីបង់ ប្រសិនបើប្រទេសនេះ ចាប់ផ្តើមការឈ្លានពានផ្នែកយោធាពេញលេញ សង្រ្គាមដ៏បំផ្លិចបំផ្លាញ នឹងកើតឡើង។ ជម្រើសទាំងអស់ រួមទាំងការចូលរួមពេញលេញនៃរណសិរ្សតស៊ូទាំងអស់ នឹងត្រូវលើកយកមកពិភាក្សា។

នៅពាក់កណ្តាលខែមិថុនា យោធាអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់។ បន្ទាប់ពីប្រតិបត្តិការដែលកំពុងបន្តប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា យោធា មានផែនការចំពោះកងកម្លាំងរបស់ហេសបូឡា ក៏ដូចជាក្រុមហាម៉ាស ដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល ដោយបានបាញ់ផ្លោងទៅលើរដ្ឋជ្វីហ្វពីភាគខាងជើង។